កីឡា

ម្ចាស់ជើងឯកអូឡាំពិក Caster Semenya ឈ្នះបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងច្បាប់តេស្តូស្តេរ៉ូននៅតុលាការសិទ្ធិមនុស្ស

រូបភាពពី៖​ AFP

STRASBURG ៖ កីឡាការិនីអត្តពលកម្មផ្នែករត់ប្រណាំងជើងឯកអូឡាំពិកមេដាយមាស ២ សម័យកាល លោក Caster Semenya បានឈ្នះបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងច្បាប់តេស្តូស្តេរ៉ូនកាលពីថ្ងៃអង្គារ នៅពេលតុលាការសិទ្ធិមនុស្សអឺរ៉ុប បានកាត់ក្តីថា កីឡាការិនីត្រូវបានគេរើសអើង ហើយមានសំណួរធ្ងន់ធ្ងរអំពីសុពលភាព នៃច្បាប់នេះ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។

អត្តពលិកពិភពលោកដែលអនុវត្តបទប្បញ្ញត្តិនេះ បាននិយាយជាប្រតិកម្មទៅនឹងការសម្រេចចិត្តថា ច្បាប់របស់ខ្លួននឹងនៅដដែល ទោះជាយ៉ាងនេះក្តី មានន័យថា វានឹងមិនមានការវិលត្រឡប់ភ្លាមៗទៅកាន់ការប្រកួតកម្រិតកំពូលសម្រាប់អ្នករត់ប្រណាំងអាហ្វ្រិកខាងត្បូង នោះទេ។

ករណីរបស់ Semenya នៅតុលាការសិទ្ធិ គឺប្រឆាំងនឹងរដ្ឋាភិបាល នៃប្រទេសស្វីស ហើយមិនមែនអត្តពលិកពិភពលោកផ្ទាល់ទេ បើទោះបីជាការសម្រេចចិត្តនេះនៅតែជាពេលវេលាដ៏សំខាន់ ក្នុងការទម្លាក់ការសង្ស័យទៅលើច្បាប់នាពេលអនាគត។

កីឡាការិនី Semenya ត្រូវបានគេកំណត់អត្តសញ្ញាណស្របច្បាប់ថា ជាស្ត្រីតាំងពីកំណើត ហើយបានកំណត់ថា ជាស្ត្រីពេញមួយជីវិតរបស់នាង ប៉ុន្តែបទប្បញ្ញត្តិដែលណែនាំដោយស្ថាប័ន គ្រប់គ្រងអត្តពលិក ក្នុងឆ្នាំ ២០១៩ បានបង្ខំនាងឲ្យទប់ស្កាត់អ័រម៉ូនតេស្តូស្តេរ៉ូន ធម្មជាតិរបស់នាងដោយសិប្បនិម្មិត ដើម្បីធ្វើឲ្យចូលរួមក្នុងការប្រកួតស្ត្រី។

អត្តពលិកពិភពលោកនិយាយថា កីឡាការិនីមានលក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខណ្ឌមួយចំនួនដែលត្រូវបានគេស្គាល់ថា ជាភាពខុសគ្នា នៃការអភិវឌ្ឍន៍ផ្លូវភេទបណ្តាលឲ្យកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនធម្មជាតិជាបុរសធម្មតាហើយដែលផ្តល់ឲ្យនាង នូវអត្ថប្រយោជន៍មិនយុត្តិធម៌នៅក្នុងការប្រកួតរបស់ស្ត្រី។

នាង Semenya បានប្រឈមមុខនឹងច្បាប់តេស្តូស្តេរ៉ូននៅក្នុងតុលាការអស់ជាច្រើនឆ្នាំ ប៉ុន្តែកាលពីមុនបានចាញ់បណ្តឹងឧទ្ធរណ៍នៅតុលាការកំពូលរបស់កីឡាក្នុងឆ្នាំ ២០១៩ និងការប្រឈមលើកទី២ប្រឆាំងនឹងច្បាប់នៅតុលាការកំពូលរបស់ប្រទេសស្វីសក្នុងឆ្នាំ ២០២០។

ការបដិសេធជាលើកទី២ នៃបណ្តឹងឧទ្ធរណ៍របស់នាងគឺជាមូលហេតុដែល រដ្ឋាភិបាលស្វីសជាអ្នកឆ្លើយតបនៅក្នុងសំណុំរឿងសិទ្ធិមនុស្សអឺរ៉ុប។
តុលាការសិទ្ធិមានមូលដ្ឋាននៅទីក្រុង Strasbourg បានសម្រេចក្នុងការពេញចិត្តរបស់នាង Semenya ដោយចៅក្រមភាគច្រើន ៤-៣ លើពាក្យបណ្តឹង នៃការរើសអើង ហើយបានកត់សម្គាល់ថា នាងត្រូវបានបដិសេធដំណោះស្រាយដ៏មានប្រសិទ្ធភាព ប្រឆាំងនឹងការរើសអើងនោះតាមរយៈសំណុំរឿងពីរមុន ដែលនាងបានចាញ់នៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា និងតុលាការកំពូលរបស់ប្រទេសស្វីស៕ ដោយ៖លី ភីលីព

Most Popular

To Top