កីឡា

CR7 នឹងត្រូវប្រកួតប៉ះ PSG និង Inter Milan

មុនបើករដូវកាលថ្មី ២០២៣-២០២៤ថ្មីនេះកីឡាករខ្សែ ប្រយុទ្ធជើងចាស់ CR7 បានបង្ហាញនូវក្តីរំភើប និងក្តីសង្ឃឹមយ៉ាងមុតមាំ អំពីអំពីឳកាសក្នុងការបង្ហាញខ្លួនប៉ះនឹងក្រុមខ្លាំងរបស់អឺរ៉ុប នៅក្នុងប្រទេសជប៉ុន។

The Goal ចេញផ្សាយថា កីឡាករ CR7 និងក្លឹប Al Nassr បានកំពុងត្រៀម ខ្លួនយ៉ាងខ្លាំង ដើម្បីអាចបន្តធ្វើការប្រកួត បើករដូវកាលថ្មី ទោះបីជាបានបរាជ័យជាច្រើនរួច មកហើយនៅក្នុងការប្រកួតប៉ុន្មាន ដងចុងក្រោយនេះ។

តាមកាលកំណត់ក្លឹប Al Nassr នឹងត្រូវប្រកួតប៉ះនឹងក្រុមខ្លាំងបារាំង​ PSG ផងនិងក្រុមខ្លាំងអ៊ីតាលី Inter Milan នៅក្នុងប្រទេសជប៉ុន។

Ronaldo បានប្រាប់អ្នកកាសែតថា ពួកយើងរីករាយណាស់ ដែលនឹងអាចមានវត្តមាននៅជប៉ុននេះ ហើយវាគឺជាលើកដំបូងរបស់ Al Nassr ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top