កីឡា

Man City សម្លឹងឃើញកីឡាករម្នាក់ជំនួស Mahrez

រូបភាពពី៖​ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបជើងឯកអង់គ្លេស Man City បានចាប់ផ្តើមការងារក្នុងការចរចា ជាមួយនឹងកីឡាករឆ្នើមម្នាក់របស់ក្លឹប Bayer Leverkusen ហើយ។

កីឡាករ Florian Wirtz ត្រូវបានគេមើលឃើញថា មានជំនាញនិងសមត្ថភាពដើម្បីមកជំនួសតំណែងរបស់កីឡាករ Riyad Mahrez បានដែលនឹងត្រូវធ្វើដំណើរ ទៅចូលរួមជាមួយនឹងក្លឹបនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Al Ahli។

កីឡាករ Wirtz​ កំពុងទាក់ចិត្តក្លឹបធំៗនៅអឺរ៉ុប ផងដែរក្នុងនាមជាកីឡាករឆ្នើមវ័យក្មេងម្នាក់ អាយុទើបតែ២០ឆ្នាំដោយអាចបំពេញតួនាទីបានយ៉ាងឥតខ្ជោះ ក្រោមការដឹកនាំក្លឹបរបស់លោក Xavi Alonso៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top