The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករអេហ្ស៊ីប Mohamed Salah បានទទួលសំណើរជាកុងត្រាតម្លៃខ្លួនរហូតទៅដល់៣ឆ្នាំពីក្លឹប Al Ittihad ជាមួយនឹងប្រាក់កម្រៃរហូតទៅដល់៦៥លានផោនក្នុងមួយឆ្នាំ។
ក្លឹប Al Ittihad បាននឹងសុំការចរចារួចរាល់ហើយជាមួយនឹងក្លឹបហង្សក្រហម Liverpool ដើម្បីអាចដោះស្រាយបញ្ហាដែលនៅសេសសល់រវាងគ្នាធ្វើយ៉ាងណាអាចផ្ទេរកីឡាករខ្សែប្រយុទ្ធរូបនេះបានទោះបីជាបច្ចុប្បន្នមានវត្តមានរបស់កីឡាករ Benzema រួចទៅហើយក្តី។
ក្នុងនោះក្លឹបក៏បានពិភាក្សាជាមួយនឹងភ្នាក់ងារកីឡាកររួចរាល់ផងដែរដោយបញ្ជាក់ថា Salah អាចរកប្រាក់កម្រៃបានច្រើនជាងអ្វីដែល CR7 រកបានជាមួយនឹង Al Nassr ទៀតផង។
មកទល់ពេលនេះ Salah នៅតែជាកីឡាករដ៏សំខាន់របស់ Liverpool ដោយអាចរកបានគ្រាប់បាល់បញ្ចូលទៅដល់១៩គ្រាប់កាលពីរដុវកាលមុននិងជួយមិត្តរួមក្លឹបបាន១២គ្រាប់ផ្សេងផងដែរ៕
ប្រែសម្រួល៖ស៊ុនលី