កីឡា

Bayern នៅ​ត្រូវ​ការ Muller

អ្នក​ចាត់​ការ​ក្លឹប Bayern Munich លោក Thomas Tuchel ថា​ចង់​បន្ត​ទុក​ខ្សែ​ប្រយុទ្ធ Thomas Muller ឲ្យ​នៅ​ក្លឹប​បន្ត​ទៀត។

លោក Tuchel បាន​និយាយ​ថា Bayern ចង់​បន្ត​ឲ្យ Muller នៅ​ក្លឹប​បន្ត ដោយ​លោក​ដឹង​ថា​កីឡាករ​រូប​នេះ​ចង់​បន្ត​លេង​នៅ​ក្លឹប។ អ្នក​ចាត់​ការ​បន្ត​ទៀត​ថា លោក​គោរព​ Muller ណាស់ ព្រោះ​កីឡាករ​គឺ​ជា​វីរបុរស​របស់​ក្លឹប។

កុងត្រា​របស់​ Thomas Muller ជាមួយ Bayernនឹង​បញ្ចប់​នៅ​ពាក់កណ្ដាល​ឆ្នាំ​ក្រោយ។ របាយការណ៍​មួយ​ចំនួន​បាន​អះអាង​ថា​ភាគី​ទាំង​ពីរ​កំពុង​ចរចា​គ្នា ដើម្បី​ត​កុងត្រា​ថ្មី។

កាល​ពី​ពេល​ថ្មីៗ​នេះ Muller បាន​ទម្លាយ​ថា រូប​គេ​មិន​មាន​ចេតនា​ចូល​និវត្តន៍​នៅ​ឆ្នាំ​ក្រោយ​ឡើយ៕

Most Popular

To Top