យោងតាមការចេញផ្សាយ របស់ The Goal កីឡាករ Thomas Muller ដែលកំពុងលេង នៅក្លឹប Bayern Munich ហាក់ដូចជាបានឈាន ចូលមកដល់ទីបញ្ចប់ហើយ នៃទំនាក់ទំនងប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលកំពុងស្វែងរកក្លឹបថ្មីដើម្បីបន្តអាជីព។
ប្រភពដដែលជឿជាក់ថា កីឡាករខ្សែប្រយុទ្ធជើងចាស់រូបនេះ កំពុងក្លាយជាគោលដៅរបស់ក្លឹប Man UTD ក្រោមការដឹកនាំរបស់លោក Ten Hagដោយសារតែបច្ចុប្បន្ន Man UTD ហាក់ដូចជាមានបញ្ហាចន្លោះ ប្រហោងខ្លាំងនៅតំបន់ប្រយុទ្ធ ។
Muller បានបាត់បង់ ឳកាសក្នុងការបង្ហាញខ្លួន ក្រោយការ មកដល់ របស់កីឡាករខ្សែប្រយុទ្ធ Harry Kane និងក្នុងពេល ដែលក្លឹបកំពុងមានវត្តមាន កីឡាករក្មេងៗល្អៗ ដូចជា Jamal Musiala, Leroy Sane, Coman, Gnabry និង Moting ជាដើមផងនោះ៕
ប្រែសម្រួល៖ស៊ុនលី
