កីឡា

CR7 និយាយថា លីគអារ៉ាប់ពេលនេះ ល្អជាងលីគកំពូលបារាំង

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានសរសេរថាកីឡាករខ្សែប្រយុទ្ធវ័យ ចំណាស់ CR7 បានធ្វើការលើកឡើង អំពីគុណភាពរបស់លីគកំពូល របស់អារ៉ាប៊ីសាអូឌីតពេលនេះ កំពុងតែល្អខ្លាំងជាងលីគកំពូល របស់បារាំងរួចទៅហើយ ។

ការលើកឡើងនេះ ត្រូវបានគេមើលឃើញថា ដោយសារតែកីឡាករប៉ទូយហ្គាល់រូបនេះ មិនដែលបានផ្ទេរទៅលេងនៅបារាំង ហើយជាពិសេសគូប្រជែង គឺកីឡាករ Lionel Messi ធ្លាប់បន្តអាជីពនៅបារាំងនេះមួយរយៈដែរ មុនពេលផ្ទេរទៅអាមេរិក ។

គួរឲ្យដឹងដែរថា ការលើកឡើងរបស់កីឡាករខ្សែប្រយុទ្ធរូពនេះ ក៏បានធ្វើឡើងនៅចំពេលដែលកីឡាករ Jordan Henderson ទើបតែបានសម្រេចចិត្តបញ្ចប់កុងត្រាជាមួយនឹងក្លឹប Al Ettifaq លីកកំពូលអារ៉ាប់ហើយផ្ទេរ ទៅចូលរួមជាមួយនឹងក្លឹប Ajaxផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top