កីឡា

West Ham របូត៣គ្រាប់ នៅទឹកដីរបស់ Man UTD

ការប្រកួតក្នុងលីគអង់គ្លេសសប្តាហ៍ទី២៣យប់មិញនេះ ក្លឹបបិសាចក្រហម Man UTD ពិតជាធ្វើបានល្អខ្លាំងណាស់ក្នុងនាមជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមញញួរធំ West Hamដោយអាចយកបាន៣ពិន្ទុងាយៗ។

ម្ចាស់ផ្ទះលត់ក្រុមភ្ញៀវក្នុងលទ្ធផលដល់ទៅ៣ទល់នឹង០ដោយមិនតដៃរួចឡើយក្នុងនោះគ្រាប់បាល់ដំបូងកើតឡើងតាំងតែពីនាទីទី២៣ដោយកីឡាករ Hojlund និង២គ្រាប់ទៀតដោយកីឡាករ Garnacho ២គ្រាប់ម្នាក់ឯងនាទីទី៤៩និង៨៤។

៣ពិន្ទុយប់មិញនេះធ្វើឲ្យ Man UTD អាចឡើងទៅលេខរៀងទី៦បណ្តោះអាសន្នមាន៣៨ពិន្ទុខណៈដែល West Ham កំពុងតាមពីក្រោយមានត្រឹមតែ៣៦ពិន្ទុ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top