កីឡា

Liverpool ផ្តល់ឪកាសឲ្យ Arsenal ឡើងមកប្រកៀកគ្នាក្នុងតារាង

ក្រុមលេខ១ កំពូលតារាងហង្សក្រហម Liverpool យប់មិញនេះបានធ្វើឲ្យខកខានពេលវេលា ដើម្បីអាចនាំមុខគេដាច់គេសប្តាហ៍នេះនិងបានត្រឹមបរាជ័យក្នុងទឹកដីរបស់ Arsenal។

៣ពិន្ទុនេះធ្វើឲ្យ Arsenal ដែលជាម្ចាស់ផ្ទះប្រកួតយប់មិញឡើងទៅប្រកៀកនឹង Liverpool ដោយមានតែ២ពិន្ទុប៉ុណ្ណោះខុសគ្នា Liverpool មាន៥១ពិន្ទុហើយ Arsenal មាន៤៩ពិន្ទុ។

មួយគ្រាប់ដំបូងកើតឡើងតាំងតែពីនានីទី១៤ដោយកីឡាករ​ Saka និងតាមស្មើវិញដោយ​ Magalhes នៅនាទីទី៤៥ បូក៣ ហើយការប្រកួតអូសបន្លាយដល់តង់ទី២ទើបមានពងមាន់បែកជាបន្តបន្ទាប់។

ចូលតង់ទី២កីឡាករប្រេស៊ីល Martinelli អាចរកបន្ថែមនៅនាទីទី៦៧និងបញ្ចប់គ្រាប់ចុងក្រោយដោយកីឡាករ Trossard នៅនាទីទី៩០បូក២៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top