The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អតីតកីឡាករខ្សែប្រយុទ្ធ Chelsea លោក Diego Costa បានសម្រេចចិត្តហើយ ក្នុងការធ្វើដំណើរទៅចូលរួម ក្លឹបប្រេស៊ីល Gremio ក្នុងកុងត្រាមិនមានតម្លៃខ្លួនឡើយ។
ការមកចូលរួមលើកនេះ ធ្វើឡើងបន្ទាប់ពីក្លឹបប្រេស៊ីលនេះ បានបាត់បង់វត្តមានកីឡាករ ខ្សែប្រយុទ្ធជើងចាស់ Suarez ទៅឲ្យក្លឹបនៅលីគកំពូលអាមេរិក Inter Miami កាលពីពេលថ្មីនេះ ។
កីឡាករខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំរូបនេះ បានចូលរួមជាមួយ នឹង Gremio បន្ទាប់ពីធ្វើការមួយរយៈ ជាមួយនឹងក្លឹបនៅស្រុកកំណើត Botafogo ហើយជឿជាក់ថាកុងត្រា ដែលត្រូវបានចុះហត្ថលេខា គឺមានរយៈពេល១ឆ្នាំរហូតដល់ចុងឆ្នាំ២០២៤ ៕
ប្រែសម្រួល៖ស៊ុនលី