កីឡា

កីឡាកររបស់ Man UTD កំពុងសំដែង​ ការមិនពេញចិត្តនឹងរបៀប នៃការហ្វឹកហាតរបស់លោក Ten Hag

AFP

The Goal នៅថ្ងៃនេះបានសរសេរថា ក្រុមកីឡាករ របស់ក្លឹបបិសាចក្រហម Man UTD ជាច្រើននាក់បានបង្ហាញ នូវការមិនសប្បាយចិត្តនូវរបៀប នៃការដឹកនាំក្រុមក្នុងការហ្វឹកហាត់ ដោយគ្រូបង្វឹកលោក Erik Ten Hag ។

គ្រូបង្វឹករូបនេះបានធ្វើការ ទាមទារខ្លាំងពេក ពីសំណាក់កីឡាករជាពិសេសទាំង ដែលបច្ចុប្បន្នកំពុងមានកីឡាកររបួសច្រើន ដោយក្នុងនោះគាត់តែងតែចង់ ឲ្យកីឡាកររត់ឲ្យបានច្រើន និងច្រើនពេកពីអ្វីដែលកីឡាករបានត្អូញត្អែរ។

គួរឲ្យដឹងដែរថាទំរង់លេង របស់ Man UTD ក្រោមការដឹកនាំ របស់គ្រូបង្វឹកហូឡង់រូបនេះ ពិតជាធ្លាក់ចុះខ្លាំងមែនទែន ដោយបច្ចុប្បន្នបានធ្លាក់ ទៅដល់លេខរៀងទី៦ក្នុងតារាងមានត្រឹម តែ៤៤ពិន្ទុប៉ុណ្ណោះ ហើយចុងក្រោយចាញ់ការប្រកួត Derby ជាមួយនឹង Man City ទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top