កីឡា

Chelsea កំពុងសម្លឹងឃើញគ្រូបង្វឹក២រូប ដើម្បីជំនួសតំណែង របស់ Pochettino

AFP

The Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបតោខៀវ Chelsea ​បានកំណត់បានគោលដៅថ្មី ចំនួន២នាក់ហើយដែលអាច នឹងមកជំនួសតំណែងគ្រូបង្វឹក លោក Mauricio Pochettino បាននៅរដូវកាលក្រោយ។

ប្រធានក្លឹបនិងក្រុមការងារ បានមើលឃើញថាតំណែង របស់គ្រូបង្វឹករបស់ក្លកឹប Sporting បច្ចុប្បន្នគឺលោក Ruben Amorim គឺសាកសមបំផុត ដូចទៅនឹងបេក្ខភាពរបស់លោក Roberto De Zerbi ដែលកំពុងបង្វឹកក្លឹប Brighton នោះផងដែរ។

លោក Amorim ពេលនេះកំពុងដឹកនាំ Sporting ឲ្យនាំមុខគេក្នុងតារាងកំពូល លីគប៉ទុយហ្គាល់ពីលើក្រុមខ្លាំង Benfica និង Porto ទៀតផង ខណៈដែលលោក De Zerbi ក៏កំពុងធ្វើឲ្យ Brighton មានទំរង់លេងខ្លាំងមិនធម្មតា ចាប់តាំងតែពីបានដឹកនាំ ក្រុមនេះកាលពីឆ្នាំ២០២២មក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top