កីឡា

Arsenal លត់ Sheiffiel លទ្ធផល៦ទល់នឹង០

AFP

ប្រកួតក្នុងលីគកំពូលអង់គ្លេស យប់មិញនេះ ក្រុមភ្ញៀវ Arsenal បានធ្វើបាបម្ចាស់ផ្ទះ Shieffield យ៉ាងខ្លាំងដោយស៊ុតបញ្ចូលទី បានសម្រេចរហូតទៅដល់ ៦គ្រាប់មិនឲ្យតដៃរួចឡើយ។

គ្រាប់បាល់ទាំង៦កើតឡើង តាំងតែពីនាទីទី៥ដោយកីឡាករ Odegaard និងបន្តបន្ទាប់ដោយ Bogle នាទីទី១៣ជាគ្រាប់បាល់បញ្ចូលទីខ្លួន នាទីទី១៥ដោយ Martinelli នាទីទី២៥ដោយ Kai Havertz និងនាទីទី៣៩ដោយ Rice និងចុងក្រោយនាទីទី៥៨ដោយ Ben White។

បច្ចុប្បន្ន Arsenal មាន៦១ពិន្ទុតាមពីក្រោយក្រុមលេខ២ Man City តែមួយពិន្ទុនិង២ពិន្ទុប៉ុណ្ណោះពីក្រោយក្រុមលេខ Liverpool ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top