ភ្នំពេញ៖ កីឡាការិនីតេក្វាន់ដូWT កម្ពុជា ម៉ម ជូលី បានប្រកួតឈ្នះកីឡាការិនីប្រទេស កាហ្សាក់ស្ថាន ដោយពិន្ទុ ១១ ទល់នឹង ៨ បានឡើង វគ្គពាក់កណ្តាលផ្តាច់ព័្រត្រព្រឹតិ្តការណ៍ការប្រកួត Asian Qualification Tournament for Paris 2024 Olympic Games នៅ Tai’an ប្រទេសចិន។
កីឡាការិនីតេក្វាន់ដូWT កម្ពុជា ម៉ម ជូលី ការប្រកួតបន្ទាប់នឹងចាប់ផ្តើមម៉ោង ២ រសៀល (ម៉ោងនៅកម្ពុជា) ជួបជាមួយកីឡាការិនីប្រទេសកូរ៉េខាងត្បូង ។ ប្រសិនបើកីឡាការិនីរូបបន្តឈ្នះ លោកនឹងបានទៅចូលរួមការប្រកួតកីឡា Olympic Games ប្រសិនចាញ់នឹងប្រកួតយកលេខ ៣ម្តងទៀត។
ខេមរសហព័ន្ធកីឡាតេក្វាន់ដូនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន ៧ នាក់ ក្នុងនោះកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ៣ នាក់នៅប្រទេសកម្ពុជាចូលរួមព្រឹតិ្តការណ៍ការប្រកួត Asian Qualification Tournament for Paris 2024 Olympic Games នៅ Tai’an ប្រទេសចិន។
គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន ៧ នាក់រួមមានលោកគ្រូបង្វឹក ឆយ យ៉ុងសុក គ្រូជំនួយ ម៉ម តានី គ្រូជំនួយ ឈុន សុខឡុង កីឡាការិនី គ្រី លីដែន ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៤៩ គីឡូក្រាម កីឡាការិនី ម៉ម ជូលី ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៨០ គីឡូក្រាម។
អ្នកទំាង ៧ នាក់នឹងធ្វើដំណើរទៅចូលរួមការប្រកួត Asian Qualification Tournament for Paris 2024 Olympic Games នៅ Tai’an ប្រទេសចិន ។ នាថ្ងៃទី១៣គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន ៤ នាក់បានចេញដំណើរពីប្រទេសកម្ពុជា និងថ្ងៃទី១៤ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន ៣ នាក់បានចេញដំណើរពីប្រទេសកម្ពុជាដូចគ្នា។
ចំពោះកម្មវិធីប្រកួត នាថ្ងៃទី១៥ ខែមីនា កីឡាករ វ៉ា មិថុនា និងកីឡាការិនី គ្រី លីដែន និងសម្រាប់ថ្ងៃទី១៦ ខែមីនា កីឡាការិនី ម៉ម ជូលី៕ ដោយ៖លី ភីលីព