ភ្នំពេញ ៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាគុនខ្មែរ បានប្រកាសបើកមហាព្រឹត្តិការណ៍ ជំនួបស្តេចនាគទាំង ៤ លើសង្វៀនយ័ន្ត៨ទិស របស់ស្ថានីយទូរទស្សន៍ TOWN FULL HDTV តែមួយគត់របស់ភេសជ្ជៈប៉ូវកម្លាំង WURKZ ដែលប្រព្រឹតិ្តទៅនៅទីក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្រោមការសហការស្ថានីយទូរទស្សន៍ TOWN FULL HDTV និងសហព័ន្ធកីឡាគុនខ្មែរ ។

មហាព្រឹត្តិការណ៍ WURKZ សេនាគុនខ្មែរយ័ន្ត ៨ទិស ជំនួបស្តេចនាគ ទាំង៤ របស់ស្ថានីយទូរទស្សន៍ TOWN FULL HDTV សហការជាមួយរដ្ឋបាល ខេត្តកណ្តាល នឹងរៀបចំការប្រគុំតន្ត្រី និងការប្រកួតកីឡាប្រដាល់ ។ ចំពោះការប្រកួតប្រមូលផ្តុំ ដោយកីឡាករល្បីៗរបស់កម្ពុជា ដូចជាកីឡាករគុនខ្មែរជួរមុខ និងគុនចម្រុះ កីឡាករ ច័ន្ទ រតនា និង កំពូលកីឡាករគុនខ្មែរ ធឿន ធារ៉ា ។

WURKZ សេនាគុនខ្មែរយ័ន្ត៨ទិសមានប្រកួតដណ្តើមខ្សែក្រវាត់ចំនួន ៤ កាន់តែធ្វើកកើកសង្វៀនយ័ន្ត៨ទិសរបស់ស្ថានីយទូរទស្សន៍ TOWN FULL HDTV ។ ការប្រកួតម៉ារ៉ាតុង ដណ្តើមខ្សែក្រវាត់អន្តរជាតិ IPCC មានកីឡាករគុនខ្មែរ ជួរមុខ និងគុនចម្រុះដូចជា ច័ន្ទ រតនា សេ្តចនាគសមុទ្រ ខាងត្បូងកីឡាករ Batermene Namjilmaa ស្តេចនាគភ្នំទឹកកកខាងជើង កីឡាករ Ke Jingjun សេ្តចនាគសមុទ្រខាងកើត និងកីឡាករ Ae Mwe ស្តេចនាគសមុទ្រខាងលិច ។

ចំណែកការប្រកួត ដណ្តើមខ្សែ ក្រវាត់អន្តរជាតិ IPCC កំពូលកីឡាករគុនខ្មែរ ធឿន ធារ៉ា ប្រកួតជាមួយ រាហ៊ូមាស ឈុត សេរីវណ្ណថង និងគូដណ្តើមខ្សែ ក្រវាត់អន្តរជាតិ IPCC រវាងកីឡាករ អេ អាំម៉ារីនភូថង ប៉ះជាមួយ កីឡាករ ប្រដាល់រុស្ស៊ី ។

គូសន្សំពិន្ទុពិសេសៗជាច្រើនគូរទៀត។ មុននឹងមហាព្រឹត្តិការណ៍ WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស មកដល់នៅថ្ងៃទី៣០ ភេសជ្ជៈប៉ូវកម្លាំង វើក នឹងនាំយកមហាព្រឹត្តិការណ៍ ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស WURKZ Tour Concert ដោយមានវត្តមានពីតារាចម្រៀងល្បីៗពីផលិតកម្ម ថោន ផ្ទាល់តែម្តង ។

លោក ខូវ ឆាយ បានមានប្រសាសន៍ថា ក្នុងនាមសហព័ន្ធកីឡាគុនខ្មែរថ្មី និងរូបលោកផ្ទាល់ សូមកោតសរសើរដល់ស្ថានីយទូរទស្សន៍ TOWN FULL HDTV តែងតែរៀបចំការប្រកួតខ្នាតយក្ស ដើម្បីជួយលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ ឲ្យល្បីល្បាញលើកឆាកអន្តរជាតិ តាមរយៈប្រកួតនេះ៕



