ភ្នំពេញ ៖ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រុមបាល់ទាត់កំបូល “A” ប្រជែងជាមួយ ក្រុមបាល់ទាត់ស្នោរ “A” គ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ ពានរង្វាន់ខណ្ឌកំបូល រដូវកាលទី៣ ឆ្នាំ២០២៤ រវាងស្ថិតនៅទីលានបាល់ទាត់ បញ្ជាការដ្ឋានទ័ពពិសេស ក្នុងភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល ។

ក្នុងឱកាសពិធីបិទ ជាផ្លូវការនៃព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ ពានរង្វាន់ខណ្ឌកំបូល រដូវកាលទី៣ ឆ្នាំ២០២៤ ដោយមានការអញ្ជើញ ជាកិត្តិយសពីសំណាក់ លោកស្រី កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌកំបូល លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ៕



