កីឡា

Zidane ជ្រើសរើសក្លឹបមួយក្នុងចំណោម Man UTD និង Bayern Munich

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអតីតគ្រូបង្វឹកឆ្នើមរបស់ក្លឹប Real Madrid គឺលោក Zinedine Zidane នឹងជ្រើសរើសយកក្លឹបបិសាចក្រហម Man UTD ជាជាង Bayern Munich នៅ
រដូវក្តៅនេះ។

L’Equipe ក៏បានសរសេរដែរថាកន្លងមកនេះក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ពិតជាមានព័ត៌មានទាក់ទងជាមួយនឹងលោក Zidane ខ្លាំងមែនទែនប៉ុន្តែចុងក្រោយ Bayern Munich បានអះអាងថា
បានត្រឹមទទួលការបដិសេធហើយជឿជាក់ថាលោក Zidane នឹងជ្រើសយកការងារនៅ Man UTD ឯណោះវិញ។

គួរឲ្យដឹងដែរថា Man UTD បច្ចុប្បន្នស្ថិតនៅក្រោមការដឹកនាំរបស់លោក Erik ten Hag កំពុងមានសំពាធខ្លាំងណាស់ដោយស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី៧និងអាចធ្លាក់ចុះខ្លាំងបំផុតទៅដល់លេខ១៣នឹងអាចសល់ឳកាស
ស្តារខ្លួនឡើងវិញប្រសិនបើលោក Zidane ពិតជានឹងមកចូលរួមធ្វើការនៅទីនេះមែននោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top