កីឡា

Newcaslte បញ្ចូនក្រុមការងារ មកមើលជើង កីឡាករ Gallagher

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Newcastle បានបញ្ជូនភ្នាក់ងារតាមដានសមត្ថភាពកីឡាករមកទស្សនការប្រកួតជាច្រើនរបស់កីឡាករ Conor Gallagher ដែលបច្ចុប្បន្នជាប្រធានក្រុមនៅក្លឹបបាល់ទាត តោខៀវ Chelsea ដើម្បីអាចពិនិត្យមើលលទ្ធភាពក្នុងការផ្ទេរនៅរដូវក្តៅ។

ប្រភពដដែលបានសរសេរដែរថាក្លឹប Chelsea ក្នុងពេលជាមួយគ្នានេះក៏មានបំណងចង់លក់កីឡាករអង់គ្លេសរូបនេះដែរទោះបីជាកុងត្រារបស់គាត់ពេលនេះនៅសល់រហូតទៅដល់ឆ្នាំ២០២៥ក្តីដើម្បីអាចប្រមូលលុយបានមួយចំនួនមកវិញ ទិញកីឡាករចំណូលថ្មីនៅរដូវក្តៅ។

ទោះបីជាយ៉ាងណាក្តីកន្លងមកថ្មីៗនេះកីឡាកររូបនេះបានដាក់ការប្តេជ្ញាចិត្តយ៉ាងខ្លាំងជាមួយនឹង Chelsea ដោយសង្ឃឹមថានឹងមានការចរចាជោគជ័យមួយដើម្បីអាចបន្តកុងត្រាថ្មីនៅទីនេះពីព្រោះថាវាគឺជាក្លឹបដែលគាត់ស្រលាញ់ពេញចិត្ត បំផុត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top