យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានចាប់ផ្តើមងាកមកចាប់អារម្មណ៍កីឡាករ Bruno Guimaraes និងកីឡាករ Douglas Luiz ក្នុងពេល ដែលក្លឹបនេះប្រហែលថា ជាមិនអាចទាក់ទាញយកកីឡាករ Martin Zubimendi ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Real Sociedad ។
ប្រភពដដែលបានសរសេរទៀតថា ក្លឹបកាំភ្លើងធំ Arsenal បានដាក់ផែនការថានឹងទិញ យកកីឡាករ ខ្សែបម្រើម្នាក់ ឲ្យបាននៅរដូវក្តៅនេះ ដោយក្នុងនោះដំបូង ក្លឹបសម្លឹង ឃើញកីឡាករ Zubimendi ប៉ុន្តែជាកុងត្រា ដែលប្រហែលជាមិនអាចទៅរួច ដោយសារតែក្នុងនោះ ក៏មានក្លឹបខ្លាំងដូចចា Bayern Munich និង Barcelona តាមចង់បានគាត់ដូចគ្នាដែរ។
តំបន់បម្រើបច្ចុប្បន្ននៅ Arsenal កំពុងមានបញ្ហាខណៈដែលកីឡាករដូចជា Jorginho មានវ័យ៣២ឆ្នាំទៅហើយនិងផុតកុងត្រានៅរដូវក្តៅនេះហើយ Elnery វ័យ៣១ឆ្នាំខណៈដែល Thomas Partey វួយ៣០ឆ្នាំសុទ្ធនៅសល់កុងត្រា តែមួយឆ្នាំទៀតប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី