យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich នឹងមិនចាប់អារម្មណ៍ជាមួយនឹងកីឡាករ Jonathan Tah ទៀតឡើយនៅរដូវក្តៅនេះទោះបីជាធ្លាប់បានព្រមព្រៀងបឋមជាមួយនឹងកីឡាករនិងក្លឹបរបស់គេក្តី។
Bayern Munich មានព័ត៌មានអំពីការចរចានាំយកកីឡាករខ្សែការពារអាល្លឺម៉ង់រូបនេះមកចូលរួមក្លឹបអស់រយៈពេលជាយូរណាស់មកហើយដែរថាហើយទាំងកីឡាករក៏មានបំណងចង់ចូលរួមក្លឹបនេះដូចគ្នាដែរ។
ការចាកចេញពីក្លឹប Bayer Leverkusen កីឡាកររូបនេះសង្ឃឹមថានឹងអាចធ្វើឡើងនៅរដូវក្តៅនេះប៉ុន្តែនាទីចុងក្រោយមានការផ្លាស់ប្តូរការសម្រេចចិត្តទៅវិញហើយ Tah នឹងបន្តលេងជាមួយនឹងក្លឹបចាស់ដដែល។
គួរឲ្យដឹងដែរថាអតីតកីឡាកររបស់ក្លឹប Hamburger រូបនេះគឺជាកីឡាករតែម្នាក់គត់នៅក្នុងក្លឹប Bayer Leverkusen ដែលកុងត្រារបស់គាត់នឹងត្រូវផុតកំណត់ហើយមិនទាន់បានសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មីនៅឡើយដែលមានន័យថាគាត់នឹងអាចក្លាយទៅជាកីឡាករគ្មានតម្លៃខ្លួននៅត្រឹមឆ្នាំ២០២៥ ខាងមុខ៕
ប្រែសម្រួល៖ ស៊ុនលី