ប្រទេសថៃ៖ កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការរង និងជាប្រធានប្រតិភូ បានប្រាប់ឲ្យពីប្រទេសថៃថា ក្រុមកីឡាករ-កីឡាការិនីសីដក់កម្ពុជាបានបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសីដក់ និងឈិនឡូក លើកទី៣៧ “ISTAF World Sepaktakraw Championship 37th Thai King’s Cup 2024” ដោយទទួលបានដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿងនៅខេត្ត Nakhon Ratchasima នៅប្រទេសថៃ។
កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការរង និងជាប្រធានប្រតិភូ បានប្រាប់ឲ្យពីប្រទេសថៃថា ក្រុមកីឡាករ-កីឡាការិនីសីដក់កម្ពុជាដណ្តើមបានមេដាយចំនួន ២ គ្រឿងហើយ ក្នុងនោះមេដាយសំរិទ្ធ ១ គ្រឿង និងមេដាយប្រាក់១ គ្រឿង។ មេដាយសំរិទ្ធ ១ គ្រឿងទទួលបានលើវិញ្ញាសាសីកន្ត្រក ដោយការប្រកួតមានក្រុមចូលរួមចំនួន ៨ ក្រុម( ថៃ ភូមា វៀតណាម កម្ពុជា ឡាវ ចិន ឥណ្ឌា ជប៉ុន) ។ ការប្រកួតលើកទី១ កម្ពុជាទទួលបានពិន្ទុ ៣៧០ បានឡើងវគ្គផ្តាច់ព្រ័ត្រ ៤ ប្រទេស រួមានថៃ ភូមា វៀតណាម កម្ពុជា ដូច្នេះកម្ពុជាទទួលបានពិន្ទុ ៣៦០ បានមេដាយសំរឹទ្ធ។
កញ្ញាអគ្គលេខាធិការរងបានបញ្ជាក់ថា មេដាយប្រាក់ទទួលបានលើវិញ្ញាសាសីកន្ត្រកទទួលបានមេដាយប្រាក់ ដោយការប្រកួតចូលរួមចំនួន៨ក្រុម (ថៃ កម្ពុជា វៀតណាម ព្រុយណេ ជប៉ុន ចិន ឡាវ ឥណ្ឌា)។ ការប្រកួតលើកទី១ កម្ពុជាទទួលបានពិន្ទុ ៥៣០ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ៤ប្រទេស ប្រទេសកម្ពុជាទទួលបានពិន្ទុ ៥៤០ ដូច្នេះប្រទេសថៃមេដាយមាស ប្រទេសកម្ពុជាមេដាយប្រាក់ ប្រទេសវៀតណាម និងព្រុយណេបានមេដាយសំរិទ្ធ។
សហព័ន្ធបានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ២៩នាក់ ក្នុងនោះប្រតិភូ ១រូប គ្រូបង្វឹក ១រូប គ្រូជំនួយ ៣រូប កីឡាករ ១៥រូប កីឡាការិនី ៩រូប។ ការប្រកួតខាងលើកនេះមានវិញ្ញាសា ៧ វិញ្ញាសា រួមមានវិញ្ញាសា ៣ ទល់៣ ជាក្រុមផ្នែកបុរស វិញ្ញាសា ៣ ទល់ ៣ ជាក្រុមផ្នែកនារី វិញ្ញាសា ៤ ទល់ ៤ ផ្នែកបុរស វិញ្ញាសា ៤ ទល់ ៤ ផ្នែកនារី វិញ្ញាសាសីកន្រ្តក់ ផ្នែកបុរស វិញ្ញាសាសីកន្ត្រក់ ផ្នែកនារី និង ៤ទល់៤ ចម្រុះ៕
ដោយ៖ លី ភីលីព