ប៉ារីស ៖ អ្នកប្រណាំងរទេះរុញជនជាតិជប៉ុន Tomoki Suzuki និង កីឡាការិនីរត់ប៉ារ៉ា Misato Michishita ទាំង២នាក់ បានឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក កាលពីថ្ងៃអាទិត្យ ដែលនាំឲ្យចំនួន មេដាយសរុប របស់ប្រទេសជប៉ុនកើនឡើងដល់ ៤១ នៅថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍កីឡាទីក្រុងប៉ារីស ។
ប្រទេសជប៉ុនដណ្តើមបានមេដាយមាសចំនួន ១៤ គ្រឿង ប្រាក់ចំនួន ១០គ្រឿង និងសំរឹទ្ធចំនួន ១៧ គ្រឿងក្នុងព្រឹត្តិការណ៍កីឡាទីក្រុងប៉ារីស ដោយឈរនៅចំណាត់ថ្នាក់ទី ១១ ។ មេដាយមាសដំបូងគេគួរឲ្យកត់សម្គាល់រួមមានមេដាយលើវិញ្ញាសារទេះរុញ បាល់ឱបបុរស និងវិញ្ញាសាឯកត្តជននារី និងបុរសក្នុងកីឡាវាយកូនបាល់រទេះរុញ។
កីឡាករ Suzuki ប្រើថិរវេលា ១ ម៉ោង ៣១ នាទី ២៣ វិនាទីលើវិញ្ញាសា T54 ផ្នែកបុរស តាមពីក្រោយកីឡាករ Jin Hua របស់ចិន ៤ វិនាទី និងម្ចាស់មេដាយមាស Marcel Hug មកពីប្រទេសស្វីស ម៉ោង ១:២៧.៣៩។ កីឡាករជប៉ុន Ryota Yoshida ឈរនៅលេខរៀងទី៨។
កីឡាករ Suzuki ដែលខូចខួរឆ្អឹងខ្នងកាលពីក្មេងក្នុងគ្រោះថ្នាក់ចរាចរណ៍បាននិយាយថា ខ្ញុំពិតជាសប្បាយចិត្តណាស់។ វាជាវគ្គដ៏លំបាកមួយដល់ទីបញ្ចប់ មានពេលខ្លះដែលខ្ញុំគិតថា ខ្ញុំប្រហែលជាអស់ជាតិទឹកពីខ្លួនហើយ ។ ប៉ុន្តែខ្ញុំបានរៀនពីឪពុកម្តាយរបស់ខ្ញុំអំពីការមិនបោះបង់ ខ្ញុំពិតជារីករាយណាស់ ដែលបានបង្កើតប្រវត្តិសាស្ត្រ និងធ្វើឲ្យឪពុកម្តាយរបស់ខ្ញុំ និងឈ្មោះគ្រួសាររបស់យើងមានមោទនភាព។
ការប្រណាំងដ៏ស្វិតស្វាញចម្ងាយ ៤២.១៩៥ គីឡូម៉ែត្របានចាប់ផ្តើមនៅ Seine-Saint-Denis នៅខាងក្រៅទីក្រុងប៉ារីស ហើយបានបញ្ចប់នៅលើទីលាន Esplanade des Invalides នៅចំកណ្តាលរដ្ឋធានីរបស់ប្រទេសបារាំង។
ម្ចាស់ជើងឯក Tokyo Games និងជាម្ចាស់កំណត់ត្រាពិភពលោក Michishita ដំបូងឡើយហាក់ដូចជាខកខានក្នុងការឡើងលើវេទិកាសម្រាប់ការប្រណាំង T12 របស់ស្ត្រីសម្រាប់អត្តពលិកពិការភ្នែក មុនពេលការដកសិទ្ធិរបស់ Elena Congost នៃអេស្ប៉ាញបានធ្វើឲ្យនាងទទួលបានចំណាត់ថ្នាក់លេខ ៣ ៕
