កីឡា

វីរបុរសអ្នកចាំទី កូរ៉េខាងត្បូង Lee Woon-jae នឹងក្លាយជាគ្រូបង្វឹក អ្នកចាំទី របស់វៀតណាម សម្រាប់ AFF Cup 2024

Photo by Jeonbuk Hyundai Motors FC

វៀតណាម ៖ យោងតាមការ ចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកចាំទីជើងចាស់ របស់កូរ៉េខាងត្បូង លោក Lee Woon-jae ដែលជាជើងចាស់ ៤ សម័យកាល World Cup ត្រូវបានគ្រូបង្វឹកជម្រើស ជាតិវៀតណាម លោក Kim Sang-sik ណែនាំឲ្យធ្វើជាគ្រូបង្វឹកអ្នកចាំទី មុនការប្រកួត AFF Cup 2024 មកដល់។

លោក Lee បានចែករម្លែក ជាមួយលោក Sisa Journal របស់កូរ៉េខាងត្បូងថា គ្រូបង្វឹក Kim បានណែនាំខ្ញុំនៅពេល សហព័ន្ធបាល់ទាត់វៀតណាម (VFF) កំពុងស្វែងរកគ្រូបង្វឹកអ្នកចាំទីម្នាក់ ។ គាត់បានហៅវាថា ជាឱកាសដ៏អស្ចារ្យ ហើយខ្ញុំបានទទួលយក។

ខណៈការចរចាកំពុង ដំណើរ ការនោះ VFF នៅមិនទាន់ធ្វើសេចក្តីថ្លែងការណ៍ជាផ្លូវការនៅឡើយទេ ប្រសិនបើកិច្ច ព្រមព្រៀង ត្រូវបានបញ្ចប់ លោក Lee កើតក្នុងឆ្នាំ ១៩៧៣ នឹងចូលរួមជាមួយក្រុម នៅពេលការហ្វឹកហាត់ ចាប់ផ្តើមនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ២៣ ខែវិច្ឆិកា។

លោក Lee បានបង្ហាញពីការប្តេជ្ញាចិត្ត របស់លោកចំពោះតួនាទីនេះ ដោយបញ្ជាក់ថា ខ្ញុំនឹងចែករម្លែកចំណេះដឹង របស់ខ្ញុំទាំងអស់ ជាមួយកីឡាករវៀតណាម ដើម្បីជួយពួកគេឲ្យ ទទួលបានភាពជោគជ័យនៅ AFF Cup នៅខែធ្នូ។

លោក Lee ជាកីឡាករដ៏ល្បីល្បាញ មួយរូបក្នុងវិស័យ បាល់ទាត់កូរ៉េខាងត្បូង ដោយបាន តំណាងប្រទេស របស់លោកក្នុងការ ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ១៩៩៤,២០០២ ,២០០៦ និងឆ្នាំ ២០១០ និងសម្រេចបានចំនួន ១៣៣ លើក ដែលធ្វើឲ្យ លោកទទួល បានតំណែងមួយក្នុង “Century Club” ដ៏ល្បីល្បាញរបស់ FIFA សម្រាប់កីឡាករ ដែលមានជម្រើសជាតិជាង ១០០ប្រកួត។ ចំណុចសំខាន់ក្នុងអាជីព របស់លោករួមមាន ការជួយកូរ៉េខាងត្បូង ឲ្យទទួលបានចំណាត់ថ្នាក់លេខ ៤ ក្នុងការប្រកួត World Cup 2002 និងទទួលបានចំណាត់ថ្នាក់លេខ ៣ នៅ Asian Cups  2000 និង 2007 ។

លោក Lee និងគ្រូបង្វឹក Kim ជាមិត្តរួមក្រុមក្នុង ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ពីឆ្នាំ២០០០ ដល់ឆ្នាំ ២០០៧ ។ អ្នកទាំង២នាក់បានប្រឈម មុខនឹងការព្យួររយៈពេលមួយឆ្នាំ បន្ទាប់ពីឧប្បត្តិហេតុគ្រឿងស្រវឹងឆ្នាំ ២០០៧នៅប្រទេស ឥណ្ឌូនេស៊ីជាមួយមិត្តរួមក្រុម Woo Sung-yong និង Lee Dong-gook ។

នៅកម្រិតក្លឹបលោក Lee ជាកីឡាករឆ្នើមសម្រាប់ Suwon Samsung Bluewings (១៩៩៦-២០១០) និង Jeonnam Dragons (២០១១-២០១២) ជាមួយនឹងការបង្ហាញខ្លួនសរុបចំនួន ៤៥១ ។ សមិទ្ធផលរបស់លោករួមមានពានរង្វាន់ AFC Champions League ជើងឯក K-League ចំនួនបួន និងពានរង្វាន់ Korean FA Cup ចំនួន៣ ៕

Most Popular

To Top