Pedro អតីតកីឡាកររបស់ Barcelona និង Chelsea គិតមកដល់ពេលនេះ គេមានវ័យ៣៧ឆ្នាំទៅហើយ និងកំពុងប្រកបអាជីពនៅ Lazio លីគកំពូលអ៊ីតាលី រឿងដែលគួរឲ្យសរសើរក្នុងវ័យ៣៧ឆ្នាំ គេនៅតែអាចមានកៅអីលេង ថែមទាំងជាលីគនៅតំបន់អឺរ៉ុប និងបានក្លាយជាកីឡាករលេចធ្លោម្នាក់ ក្នុងក្រុមដែលជួយ Lazio យកឈ្នះ Porto ២-១ ក្នុងការប្រកួត UEFA Europa League កាលពីយប់មិញ ថែមទៀតផង ។
ស្ថិតក្នុងវ័យ៣៧ឆ្នាំ គេរកគ្រាប់បាល់បាន៣គ្រាប់ និង Assist ១គ្រាប់គត់ក្នុងពានរង្វាន់ Europa League ខណៈដែលគ្រាប់បាល់ក្នុងពានរង្វាន់នេះដំបូងរបស់គេរកបានកាលពីថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០០៩ បើគិតមកដល់ពេលនេះមានរយៈពេលជាង១៥ឆ្នាំមកហើយ។
Prdro បានផ្ទេរមកកាន់ Lazio នេះកាលឆ្នាំ២០២១ បើគិតមកពេលនេះគេលេងឲ្យក្រុមអ៊ីតាលី មួយនេះបាន១០៨ប្រកួតហើយ និងរកបាន១៧គ្រាប់ក្នុងនាមជាខ្សែបម្រើ ហើយគ្រាប់បាល់ ដែលគេរកបាន ដើម្បីជួយក្រុមរបស់ខ្លួនយកឈ្នះ Porto២-១ នោះគឺរកបាននៅនាទី៩០+២ទៅហើយ៕
