កីឡា

ក្រុមការងារយុវជន គណបក្សខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប៉ះនឹង ក្រុមក្រសួង-ស្ថាប័ន នៃយុវជនគណបក្ស ថ្នាក់កណ្តាល ការប្រកួតកីឡាបាល់ទាត់ មិត្តភាពពានរង្វាន់ “ទិវាសន្តិភាពនៅកម្ពុជា នៅវគ្គផ្តាច់ព្រ័ត្រ

ភ្នំពេញ ៖ ក្រុមបាល់ទាត់ក្រុមការងារ យុវជនគណបក្ស ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប៉ះ ជាមួយក្រុមបាល់ ទាត់ផ្នែកក្រសួង-ស្ថាប័ននៃយុវជន គណបក្ស ថ្នាក់កណ្តាលនៅវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ មិត្តភាពពានរង្វាន់ “ទិវាសន្តិភាពនៅកម្ពុជា” លើកទី១ ឆ្នាំ២០២៤ បន្ទាប់ពីក្រុមនេះបានយកឈ្នះ លើគូប្រកួត ។

នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្រុមបាល់ទាត់ក្រុម ការងារយុវជន គណបក្សក្រសួង សាធារណការ និងដឹកជញ្ជូន បានចាញ់ក្រោមថ្វីជើង ក្រុមបាល់ទាត់ ក្រុមការងារយុវជនគណបក្ស ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយបច្ចេកទេសលទ្ធផល ៣ ទល់ ១ ក្នុងជើងទី២ នៅកីឡដ្ឋានភ្នំពេញក្រោន ។

កាលថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៤ ការប្រកួតជើងទី ១ ក្រុមបាល់ទាត់ក្រុមការងារយុវជន គណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន បានចាញ់ក្រោមថ្វីជើង ក្រុមបាល់ទាត់ ក្រុមការងារយុវជនគណបក្ស ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយបច្ចេកទេសលទ្ធផល ១ ទល់ ៤ នៅកីឡដ្ឋានភ្នំពេញក្រោន ។

ដូច្នេះក្រុមបាល់ទាត់ ក្រុមការងារ យុវជនគណបក្ស ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានឱកាសឡើង ទៅវគ្គផ្តាច់ព្រ័ត្រ ជាមួយក្រុមបាល់ទាត់ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល ប្រព្រឹត្តទៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៤៕

Most Popular

To Top