កីឡា

FIFA ដាក់ឈ្មោះអារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះ World Cup 2034 ខណៈអេស្បាញ ព័រទុយហ្គាល់ និងម៉ារ៉ុក ធ្វើជាសហម្ចាស់ផ្ទះឆ្នាំ ២០៣០

AFP

ហ្សូរីច ៖ អារ៉ាប៊ីសាអូឌីត ត្រូវបានបញ្ជាក់ជាផ្លូវការកាលពីថ្ងៃពុធដោយ FIFA ថា ជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣៤ “2034 World Cup” ក្នុងវិស័យបាល់ទាត់បុរស ដោយផ្តល់ឲ្យព្រះរាជាណាចក្រដែលសម្បូរប្រេងជារង្វាន់ដ៏ធំបំផុតរបស់ខ្លួនសម្រាប់ការចំណាយដ៏ធំលើកីឡាពិភពលោកដែលជំរុញដោយព្រះអង្គម្ចាស់ Mohammed bin Salman ។

ការដេញថ្លៃរបស់អារ៉ាប៊ីសាអូឌីត គឺជាបេក្ខជនតែមួយគត់ ហើយត្រូវបានសាទរ ដោយការអបអរសាទរពីសហព័ន្ធសមាជិក FIFA ជាង ២០០ ។ ពួកគេបានចូលរួមពីចម្ងាយក្នុងការ ប្រជុំតាមអ៊ីនធើណេតដែលរៀបចំនៅទីក្រុង Zurich ដោយប្រធានស្ថាប័នបាល់ទាត់ Gianni Infantino ។  លោក Infantino បានសុំមន្ត្រីនៅលើកញ្ចក់អេក្រង់ឲ្យទះដៃ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេបាននិយាយថា ការបោះឆ្នោតនៃសមាជគឺខ្លាំងនិងច្បាស់លាស់។

ការសម្រេចចិត្តនេះត្រូវបានរួមបញ្ចូលជាមួយនឹងការអនុម័តបេក្ខជនតែម្នាក់គត់ដើម្បីធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ ២០៣០ ។ ប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក នឹងធ្វើជាម្ចាស់ផ្ទះរួមគ្នាក្នុងគម្រោងប្រទេសចំនួនប្រាំមួយ ដោយអាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ ទទួលបានការប្រកួតមួយក្នុងចំណោមការប្រកួតទាំង ១០៤ ។

ការតភ្ជាប់នៅអាមេរិកខាងត្បូង នឹងប្រារព្ធខួបមួយសតវត្សនៃអ៊ុយរូហ្គាយ ធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក លើកដំបូងនៅឆ្នាំ ១៩៣០ ។ការសម្រេចចិត្តនេះបានបញ្ចប់ដំណើរការដេញ ថ្លៃរយៈពេល ១៥ ខែដែលភាគច្រើនស្រអាប់ លោក Infantino បានជួយដឹកនាំឆ្ពោះទៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយគ្មានបេក្ខជនប្រកួតប្រជែង ដោយមិនសួរសំណួរ ហើយអ្វីដែលក្រុមសិទ្ធិមនុស្សព្រមានថានឹងធ្វើឲ្យជីវិតរបស់ពលករចំណាកស្រុកប្រឈមនឹងហានិភ័យ។

មន្ត្រី FIFA និងអារ៉ាប៊ីសាអូឌីតបាននិយាយថា ការធ្វើជាម្ចាស់ផ្ទះការប្រកួតឆ្នាំ ២០៣៤ អាចបង្កើនល្បឿននៃការផ្លាស់ប្តូរ រួមទាំងសេរីភាព និងសិទ្ធិកាន់តែច្រើនសម្រាប់ស្ត្រី ដោយលោក Infantino កាលពីថ្ងៃពុធបានហៅការប្រកួតបាល់ទាត់ពិភពលោកថា ជា កត្តាជំរុញតែមួយគត់សម្រាប់ការផ្លាស់ប្តូរសង្គមវិជ្ជមាន និងការរួបរួម។

ប្រធាន FIFA បាននិយាយថា ខ្ញុំជឿជាក់យ៉ាងពេញទំហឹង ចំពោះម្ចាស់ផ្ទះរបស់យើងក្នុងការដោះស្រាយរាល់ចំណុចបើកចំហនៅក្នុងដំណើរការនេះ និងផ្តល់នូវការប្រកួតបាល់ទាត់ពិភពលោក ដែលឆ្លើយតបទៅនឹងការរំពឹងទុករបស់ពិភពលោក ។

ក្រុមសិទ្ធិមនុស្សអន្តរជាតិ បាននិយាយថា FIFA បានធ្វើការសម្រេចចិត្តមិនប្រុងប្រយ័ត្ន ដើម្បីអនុម័តអារ៉ាប៊ីសាអូឌីត ដោយមិនទទួលបានការធានាជាសាធារណៈ ហើយក្រុមអ្នកគាំទ្របាល់ទាត់ អឺរ៉ុបបាននិយាយថា វាជាថ្ងៃដែលបាល់ទាត់ពិតជាបាត់បង់គំនិត ។

ផ្លូវលឿនឆ្ពោះទៅរកជ័យជម្នះ ត្រូវបានជម្រះកាលពីឆ្នាំមុនដោយ FIFA ទទួលយកផែនការធ្វើម្ចាស់ផ្ទះទ្វីបបីសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣០  ។ វាមានន័យថាមានតែសហព័ន្ធបាល់ទាត់នៅអាស៊ី និងអូសេអានីប៉ុណ្ណោះដែលមានសិទ្ធិសម្រាប់ការប្រកួតឆ្នាំ ២០៣៤ ហើយ FIFA បានផ្តល់ឲ្យពួកគេតិចជាង ៤ សប្តាហ៍ដើម្បីប្រកាស ហើយមានតែអារ៉ាប៊ីសាអូឌីតទេដែលធ្វើ។

ព្រះអង្គម្ចាស់ Abdulaziz bin Turki al-Faisal រដ្ឋមន្ត្រីក្រសួងកីឡាអារ៉ាប៊ីសាអូឌីត បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យើងទន្ទឹងរង់ចាំស្វាគមន៍ពិភពលោក រួចហើយ ដើម្បីចែករំលែកប្រទេសដ៏ស្រស់ស្អាត វប្បធម៌របស់យើង និងចំណង់ចំណូលចិត្តដ៏ជ្រាលជ្រៅរបស់យើងសម្រាប់ការប្រកួតនេះដោយបើកចំហរ និងបេះដូងដ៏កក់ក្តៅ៕

Most Popular

To Top