កីឡា

Man UTD សង្ឃឹមនាទីចុងក្រោយអាចឆក់យក Leon Bailey ពី Aston Villa

Afp

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងធ្វើការពិចារណាទៅលើការផ្តល់កុងត្រាជូនកីឡាករ Leon Bailey ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Aston Villa ។

ក្លឹបសង្ឃឹមថានឹងអាចធ្វើរឿងនេះបានជោគជ័យនៅនាទីចុងក្រោយ នៃពេលវេលាទីផ្សារដោះដូរកីឡាករហើយអាចយក Bailey មកពង្រឹងតំបន់ប្រយុទ្ធដែលកំពុងមានបញ្ហានោះបាន ខណៈដែលទើបតែអាចលេចឬព័ត៌មានថា នឹងមានការបញ្ចេញកីឡាករមួយចំនួនចេញផងនោះ។

គួរឲ្យដឹងដែរថាក្រៅតែពី Bailey គ្រូបង្វឹករបស់ក្លឹបគឺលោក Ruben Amorim ក៏បានសម្លឹងឃើញកីឡាករខ្សែប្រយុទ្ធ Mathys Tel វ័យទើបតែ១៩ឆ្នាំរបស់ក្លឹប Bayern Munich ផងដែរសម្រាប់ផែនការនេះ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top