ភ្នំពេញ៖ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានប្រកាសការប្រកួតកីឡាបញ្ចស៊ីឡាត់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ដល់ប្រធានសមាគម ប្រធានសាលា គុនបញ្ចស៊ីឡាត់ តាមបណ្តាល ក្រសួង រាជធានី ខេត្តទាំងអស់មេត្តាជ្រាប ដែលប្រព្រឹត្តិទៅ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាការ៉ាតេ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

លោក អ៊ួ តារា អគ្គលេខាធិការ នៃសហព័ន្ធកីឡា បញ្ចស៊ីឡាត់កម្ពុជា បាននិយាយប្រាប់តាមអនឡាញថា ការប្រកួតកីឡាបញ្ចស៊ីឡាត់ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២៥ ប្រើប្រាស់ថវិកាផ្ទាល់របស់សហព័ន្ធ។ ការប្រកួតជាផ្លូវការដែលប្រព្រឹត្តិទៅនៅ ថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ក្នុងទីក្រុងភ្នំពេញ ។

លោកអគ្គលេខាធិការបានបន្តថា ការប្រកួតជើងឯកនេះ សហព័ន្ធបានដាក់ ១៥ វិញ្ញាសា ត្រូវបានបែងចែកចេញជា ធំ រួមមានវិញ្ញាសនារីមាន ៦ ប្រភេទទម្ងន់ និងវិញ្ញាសាបុរស មាន ៩ ប្រភេទទម្ងន់។ វិញ្ញាសនារីមាន ៦ ប្រភេទទម្ងន់៖ប្រយុទ្ធប្រភេទទម្ងន់ ៤០-៤៣ គ.ក្រ ប្រយុទ្ធប្រភេទទម្ងន់ ៤៣-៤៦ គ.ក្រ ប្រយុទ្ធប្រភេទទម្ងន់ ៤៦-៤៩ គ.ក្រ ប្រយុទ្ធប្រភេទទម្ងន់ ៤៩-៥២ គ.ក្រ ប្រយុទ្ធប្រភេទទម្ងន់ ៥២-៥៥ គ.ក្រ និងប្រយុទ្ធប្រភេ ប្រភេទទម្ងន់ ៥៥-៥៨ គ.ក្រ ចំណែកវិញ្ញាសាបុរស មាន ៩ ប្រភេទទម្ងន់ រួមមានប្រយុទ្ធប្រភេ ប្រភេទទម្ងន់ ៤៨-៥១ គ.ក្រ ប្រយុទ្ធប្រទេ ប្រភេទទម្ងន់ ៥១-៥៤ គ.ក្រ ប្រយុទ្ធ ប្រភេទទម្ងន់ ៥៤-៥៧ គ.ក្រ ប្រយុទ្ធប្រភេទទម្ងន់ ៥៧-៦០ គ.ក្រ ប្រយុទ្ធប្រភេទ ទម្ងន់ ៦០-៦៣ គ.ក្រ ប្រយុទ្ធប្រភេទទម្ងន់ ៦៣-៦៦ គ.ក្រ ប្រយុទ្ធ ប្រភេទទម្ងន់ ៦៦-៦៩ គ.ក្រ ប្រយុទ្ធប្រភេទទម្ងន់ ៦៩-៧២ គ.ក្រ និងប្រយុទ្ធប្រភេទទម្ងន់ ៧២-៧៥ គ.ក្រ ៕

