យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបអ្នកមានបារាំង PSG បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងត្បូងពេជ្យម្នាក់ ដ៏មានតម្លៃរបស់ក្លឹបយក្សអេស្បាញ Real Madrid។
កីឡាករ Joan Martinez ថ្នាលយុវជន របស់ក្លឹប Real Madrid បច្ចុប្បន្នមានទំរង់លេងលេចធ្លោខ្លាំង ក្នុងឈុតយុវជនប៉ុន្តែមានតម្លៃខ្លួនថ្លៃ រហូតទៅដល់១៥០លានអឺរ៉ូ នៅជាមួយនឹង កុងត្រាដែលសេសសល់។
គេជឿជាក់ថា PSG បានបន្តតាមដាន ស្ថានភាពរបស់ PSG អស់រយៈពេលជាច្រើនខែ មកហើយទាំង ដែលដឹងហើយថាកីឡាកររូបនេះនៅសល់កុងត្រា ជាមួយនឹង Real Madrid រហូតទៅដល់ឆ្នាំ២០២៩ក្តី៕
ប្រែសម្រួល៖ស៊ុនលី
