កីឡា

Man City បានត្រឹមស្មើ Everton បើកឳកាសឲ្យ Arsenal នាំមុខបន្តិចឡើងវិញ

ប្រកួតយប់មិញរវាងក្រុម​ Man City ដែលកំពុងតាមប្រជែង តំណែងរបស់ Arsenal ក្នុងការលើកពានរង្វាន់លីគកំពូល អង់គ្លេសរដូវកាលនេះជាមួយនឹងក្រុម Everton បញ្ចប់ទៅត្រឹមបានចែកគ្នា១ពិន្ទុម្នាក់។

Man City ធ្វើដំណើរទៅទឹកដី Everton ទាំងមានទំនុកចិត្តនិងគ្រប់គ្រងបាល់បាន ច្រើនជាងផងដែរ ប៉ុន្តែមិនអាចយក៣ពិន្ទុបានតែផែនការនោះឡើយ។

លទ្ធផល៣ទល់នឹង៣រវាងក្រុមទាំងពីរយប់ មិញបានត្រឹមធ្វើឲ្យ Man City ទទួលបានតែ១ពិន្ទុសប្តាហ៍នេះ មាន៧១ពិន្ទុសរុបក្នុងដៃនិង១ប្រកួតទៀត តាមពីក្រោយ Arsenal ដែលមាន៧៦ពិន្ទុ។

ចំណែកឯ Everton ទទួលបាន១ពិន្ទុនេះធ្វើឲ្យខ្លួនអាចរក្សា តំណែងនៅលេខរៀងទី១០ ក្នុងតារាងជាបណ្តោះអាសន្ននៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top