ន័រវេស ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ភាពជាដៃគូរបស់កីឡាករ Erling Haaland ជាមួយម៉ាកស្រាបៀរឈានមុខគេ របស់អាមេរិក បានបង្កឲ្យមានប្រតិកម្មតបវិញ យ៉ាងខ្លាំងក្នុងប្រទេស កំណើត របស់ខ្លួន គឺប្រទេសន័រវេស ជាកន្លែងដែលការផ្សាយ ពាណិជ្ជកម្មគ្រឿងស្រវឹងត្រូវបានហាមឃាត់។
អ្នកធ្វើយុទ្ធនាការសង្គមក្នុងប្រទេសន័រវេស បានរិះគន់កិច្ចព្រមព្រៀង របស់ខ្សែប្រយុទ្ធក្រុម Manchester City ជាមួយ Budweiser ជាអ្នកឧបត្ថម្ភផ្លូវការនៃព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ “World Cup 2026”។កីឡាករ Haaland បានបង្ហាញខ្លួន ក្នុងវីដេអូផ្សព្វផ្សាយ “Let It Pour” របស់ម៉ាកនេះរួមជាមួយ អតីតអ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp។
សេចក្តីប្រកាសព័ត៌មាន មួយ កីឡាករ Haaland បាននិយាយថា ព្រឹត្តិការណ៍ ព្រឹត្តិការណ៍ការប្រកួត កីឡាបាល់ទាត់ពិភពលោក “World Cup” លើកដំបូងរបស់ខ្ញុំ ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនៅលើទីលាន ដូច្នេះយុទ្ធនាការ Let It Pour របស់ Budweiser ពិតជាធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះវាឆ្លុះបញ្ចាំងពីអារម្មណ៍របស់ខ្ញុំចំពោះការប្រកួត៕
