កីឡា

ក្លឹបចំបាប់ព្រះ ធាតុត្រៀមបើកការប្រកួត ដើម្បីអបអរសាទរ ការសម្ពោធក្លឹបជាផ្លូវការ នៅខេត្តពោធិ៍សាត់ ថ្ងៃទី៥ មិថុនា

ខេត្តពោធិ៍សាត់ ៖ លោក ហេង វុទ្ធី ប្រធានក្លឹបចំបាប់ព្រះធាតុ បានប្រាប់តាមអនឡាញឲ្យដឹងថា ក្លឹបនឹងរៀបចំការ ប្រកួតកីឡា ចំបាប់ដើម្បីអបអរសាទរ ការសម្ពោធក្លឹបជាផ្លូវការដែលប្រព្រឹត្តិនៅថ្ងៃទី៤ និងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ដែលមានទីតាំងនៅ ភូមិឥន្ធ្យា ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាកន្លែងសម្រាប់បណ្តុះបណ្តាល ធនធានមនុស្សជំនាន់ក្រោយលើប្រភេទកីឡាចំបាប់ ។

ប្រធានក្លឹបចំបាប់ព្រះធាតុ បានបន្តថា ក្លឹបចំបាប់ព្រះធាតុនឹងធ្វើប្រកួតសម្ពោធក្លឹបនៅថ្ងៃទី ៤ និងទី៥ ខែ ឧសភា ឆ្នាំ២០២៦ ហើយថ្ងៃទី៥ ជាកម្មវិធីសម្ពោធជាផ្លូវការដោយមានការអញ្ជើញក្រោមអធិបតីលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង ជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ កីឡាចំបាប់កម្ពុជា ។ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានឧបត្ថម្ភទាំងស្រុង លើការកសាងក្លឹបចំបាប់ព្រះធាតុនេះ។

លោក ហេង វុទ្ធី ប្រធានក្លឹប ចំបាប់ព្រះធាតុ បានបញ្ជាក់ថា ក្លឹបចំបាប់ព្រះធាតុធ្លាប់ បានរៀបចំការប្រកួតកីឡា ចំបាប់ជ្រើសរើសជើងឯក ថ្នាក់ខេត្តពោធិ៍សាត់ ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅស្រុកកណ្តៀង សហការមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ រដ្ឋបាលស្រុកកណ្តៀង ព្រះគ្រូចៅអធិការវត្តធម្មសិរិមង្គល និងសហព័ន្ធកីឡាចំបាប់កម្ពុជា ។

ការប្រកួតកីឡាចំបាប់ជើង ឯកថ្នាក់ខេត្តពោធិ៍សាត់ មានកីឡាករ-កីឡាការិនីចំនួន ១២០ នាក់ក្នុងនោះមានកីឡាការិនីចំនួន ៤ នាក់ ។ ប្រកួតមាន ២ វិញ្ញាសា គឺអាយុក្រោម១០ដល់១៧ឆ្នាំ មានចំនួនកីឡាករ-កីឡាការិនីចំនួន ៧០ នាក់ និងអាយុ ១៨ឆ្នាំឡើងមានចំនួនកីឡាករ-កីឡាការិនីចំនួន ៥០នាក់ ។ រៀបចំការប្រកួតនេះឡើង ស្របពេលប្រទេសកម្ពុជា ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួតកីឡាយុជន អាស៊ីឆ្នាំ២០២៩ខាងមុខនេះ ៕

Most Popular

To Top