កីឡា

PSG ឡើងទៅវគ្គផ្តាច់ព្រ័ត្រប៉ះ Arsenal ក្រោយជ័យជំនះ Bayern យប់មិញ

ប្រកួតផ្តាច់ព្រ័ត្ររវាងក្រុម Bayern Munich យប់មិញប៉ះនឹងម្ចាស់ពានរង្វាន់ Champions League រដូវកាលមុន PSG លទ្ធផលត្រូវបានរកឃើញហើយ។

PSG នៅតែអាចរក្សាតំណែង ក្នុងការទៅប្រកួតផ្តាច់ព្រ័ត្រ ដដែលក្រោយយកឈ្នះ គិតសរុបទាំង២ជើងក្នុងលទ្ធផល៦ទល់នឹង៥ ដោយយប់មិញនេះពួកគេទាំងពីរក្រុមធ្វើបានត្រឹម១ស្មើប៉ុណ្ណោះ។

លទ្ធផលយប់មិញនេះបានន័យថា PSG នឹងត្រូវទៅប្រកួតយកពានរង្វាន់ Champoins League នៅយប់ថ្ងៃទី៣០ខែឧសភាខាងមុខនេះប៉ះនឹងក្រុមអង់គ្លេស Arsenal៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top