ភ្នំពេញ ៖នាថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៦ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOC C) និងរដ្ឋលេខាធិការ ក្រសួងអប់រំ យវជន និងកីឡា និងលោក សែម ផល្លា នាយកចាត់ការទូទៅ ទិវារត់ប្រណាំង និងជាសមាជិកសហព័ន្ធខ្មែរ អត្តពលកម្មស័្មគ្រ បានអញ្ជើញចូលរួមពិធីសន្និសីទ សារព័ត៌មានស្តីពីទិវារត់ប្រណាំង ម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរលើកទី ១១ ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា គណៈកម្មការត្រៀមរៀបចំទិវា រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរលើកទី ១១ ឆ្នាំ២០២៦ នៅខេត្តសៀមរាបលើនេះមានអ្នកចុះឈ្មោះចូលរួមរត់មានចំនួនជាង ៥០០០ នាក់ដែលមកពី ៤៨ ប្រទេស ។ ឆ្នាំនេះលោកមានក្តីសង្ឃឹមថា នឹងអ្នកចុះឈ្មោះចូលរួមរត់ អាចមានចំនួនកើនឡើងលើសពីការរំពឹងទុក ស្របពេលអ្នករត់ ចម្ងាយ ២១ គីឡូម៉ែត្រ និង១០ គីឡូម៉ែត្របានចុះឈ្មោះចម្ងាយ ៤២.១៩៥ គីឡូម៉ែត្រច្រើន។ ក្នុងការធ្វើឲ្យសកម្មភាព សង្គមដដែល និងចូលរួមក្នុងការស្មារតីជួបសមរភូមិមុខ និងជនភៀសសឹក ហើយប្រែក្លាយព្រឹត្តិការណ៍ ទៅជាការរួបរួមគ្នាទាំងស្មារតី ទាំងសម្ភារ និងទំាងថវិកា ដើម្បីជួបដល់ព្រឹត្តិការណ៍ កើតមានទុក្ខលំបាក ហើយទុក្ខលំបាករបស់ជាតិ ជាទុក្ខលំបាករបស់យើងម្នាក់ៗ ។

លោកអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបន្តថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរនាថ្ងៃទី២ សីហា ក្រោមប្រធានបទ “រត់ដើម្បីសន្តិភាព សាមគ្គីភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងរក្សាការពារបេតិកភណ្ឌ របស់មនុស្សជាតិ” ជាសារដើម្បីបង្ហាញឲ្យបរទេសបានដឹង និងបានឃើញបំផ្លិចបំផ្លាញ ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌរបស់មនុស្សជាតិ ហើយក៍ជារូបភាពមួយ ដែលផ្សព្វផ្សាយទីកាន់ពិភពលោក ដើម្បីឲ្យអន្តរជាតិ មើលឃើញថា កម្ពុជា ជាប្រទេសដែលត្រូវការសន្តិភាព ។ ទិវារត់ប្រណាំងនេះ ត្រូវបានរៀបចំឡើង ក្នុងគោលដៅស្វែងរកមូល និធិសប្បុរសធម៌ ក្នុងការបន្តបេសកកម្ម ជួយដល់មន្ទីរពេទ្យ និងអង្គការនានាផងដែរ ។
លោករដ្ឋលេខាធិការក្រសួងអប់រំ យវជន និងកីឡា បានធ្វើការអំពាវនាវ ដល់អ្នកដែលចូលរួមរត់ទាំងអស់ គាំទ្រដល់ព្រឹត្តការណ៍នេះ ជាពិសេសក៍ មានជាផ្ទាំងបដា និង ទង់ជាតិធំៗ ដើម្បីបង្ហាញ អន្តរជាតិបានឃើញ ពីអ្វីដែលយើងកំពុងធ្វើនេះ ពីស្មារតីជាតិនិយមទាំងអស់គ្នា។ លោកក៍បានថ្លែងអំណរគុណដល់ការអត់ធ្មត់ និង ការផ្តល់នូវសេចក្តីទុកចិត្តរបស់ ដៃគូឧបត្តម្ភ ដល់គណៈកម្មាការរៀបចំការប្រកួត ដោយមានឆន្ទះរួមគ្នា នៅក្នុងការរៀបចំបន្តនេះ ។

លោក សែម ផល្លា នាយកចាត់ការទូទៅ ទិវារត់ប្រណាំងថា គណៈកម្មាការរៀបចំការប្រកួតបានប្រកាស ពីការនូវបន្តទទួលការចុះឈ្មោះ ពីមហាជនបន្ថែមទៀត ដោយសង្ឃឹមថា ចំនួននេះនិងកើនឡើង ។ទិវារត់ប្រណាំងអន្តរជាតិ ចក្រភពអង្គរ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ នៅតំបន់អង្គរ ខេត្តសៀមរាប មានអ្នកចុះឈ្មោះចូលរួមប្រមាណជាងចំនួន ជាង ៥ ០០០ នាក់ ដោយប្រកួតលើវិញ្ញាសារត់ ៤២គីឡូម៉ែត្រ (Full Marathon), ២១គីឡូម៉ែត្រ (Half Marathon), ១០គីឡូម៉ែត្រ និងរត់កម្សាន្ដចម្ងាយ ៣គីឡូម៉ែត្រ៕





