កីឡា

Darwin Nunez អាចវិលត្រឡប់មកលីគកំពូល អង់គ្លេសវិញ នៅចុងរដូវកាលនេះ

យោងតាមការចេញ ផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Darwin Nunez ដែលធ្លាប់លេងឲ្យ Liverpool បានពិភាក្សារួចរាល់ ហើយជាមួយនឹងក្លឹប Al Hilal ដើម្បីធ្វើការចាកចេញនៅចុងបញ្ចប់រដូវកាលនេះ។

ប្រភពដដែលបានសរសេរថា ទីបំផុត ពេលវេលានៅលីគកំពូលអារ៉ាប់ របស់ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយរូបនេះ បានឈានមកដល់ទីបញ្ចប់ហើយ ។ គេជឿជាក់ថា កីឡាករនឹងអាចវិលត្រឡប់ ទៅលីគកំពូលអង់គ្លេសវិញក្នុងពេលបន្ទាប់ផងដែរ។

ខ្សែប្រយុទ្ធវ័យទើបតែ២៦ឆ្នាំរូបនេះបានសម្រេចចិត្តមករួមរស់ជាមួយនឹង Al Hilan មិនដល់១ឆ្នាំផងក្នុងតម្លៃខ្លួន៤៦លានផោនកាលពីខែសីហាជាមួយនឹងប្រាក់កម្រៃរហូតទៅដល់៤០ម៉ឺនផោនក្នុងមួយសប្តាហ៍។

គួរឲ្យដឹងដែរថាអំឡុងពេលលេងនៅលីគកំពូលអង់គ្លេសជាមួយនឹង Liverpool ​កីឡាករ Nunez អាចរកគ្រាប់បាល់បានទៅដល់៤០គ្រាប់ក្នុងការបង្ហាញខ្លួន១៤៣ដងប៉ុន្តែតែងតែមិនសូវទទួលបានពេលវេលាលេងគ្រប់គ្រាន់ឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top