យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប AT Madrid នៅតែមានជំនឿជាក់ថាកីឡាករខ្សែប្រយុទ្ធ Alvarez នឹងមិនសម្រេចចិត្តណាមួយ ដែលនឹងអនុញ្ញាតិ ឲ្យរូបគេចាកចេញពីក្លឹបនោះទេ។
បច្ចុប្បន្នមានព័ត៌មានជាច្រើនអំពីការប៉ុនប៉ង ពីសំណាក់ក្លឹបធំៗ របស់ពិភពលោកបូករួមទាំង PSG, Arsenal និង Barcelona ផងដែរចំពោះកុងត្រាខ្សែ ប្រយុទ្ធអាហ្សង់ទីនកំពុងឡើងជើងរូបនេះ។
គ្រូបង្វឹករបស់ក្លឹប លោក Diego Simeone បានចេញមកបញ្ជាក់ អំពីបញ្ហានេះផងដែរ ពោលគឺតាំងពីមុនការ ប្រកួត១ភាគ៤ប៉ះនឹងក្រុម Arsenal ម្ល៉េះប៉ុន្តែលោកមិនបាន បង្ហាញការប្រាកដប្រជា អំពីការសម្រេចចិត្តរបស់កីឡាករនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
