កីឡា

Raphinha ចេញមកវាយប្រហារ ព័ត៌មានអំពីការផ្ទេរ ចាកចេញពី Barcelona

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករឆ្នើមBarcelona ម្នាក់បានចេញមកធ្វើការ បដិសេធចំពោះដំណឹងដែរថា គាត់នឹងត្រូវចាកចេញពី Camp Nou ទៅចូលរួមក្លឹបថ្មី។

មុនការប្រកួត El Clasico នឹងចូលមកដល់ប៉ះនឹងក្រុម Real Madrid ​កីឡាករខ្សែប្រយុទ្ធ Raphinha បានចេញមកសាជាថ្មីដើម្បីរិះ គន់និងវាយប្រហារ បណ្តាសារព័ត៌មានទាំងឡាយ អំពីបញ្ហានេះ ដោយបានហៅថាវាជាដំណឹងភូតភរ។

កីឡាករវ័យ២៩ឆ្នាំរូបនេះ មិន បានព្យាយាមលាក់បាំងនោះទេ ដោយបានប្រើប្រាស់សំដីធ្ងន់ៗ ជាមួយនឹងដំណឹងចចាមអារ៉ាម ទាំងនោះផងដែរ ។

Rapahinha និយាយថា៖តាំងតែពីថ្ងៃដំបូង ដែលខ្ញុំបានមកដល់ Camp Nou តែងតែមានព័ត៌មានជាប់ជា និច្ចថាខ្ញុំនឹងចាកចេញ ខ្ញុំនឹងចូលរួមក្លឹបនេះ ប៉ុន្តែពួកគេសុទ្ធតែជាព័ត៌មានភូតកុហក និងក្លែងក្លាយទាំងអស់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top