កីឡា

លោក អ៊ួ តារា ៖ ការចូលរួមរបស់ក្រុមអត្តពលិក គុនល្បុក្កតោវ័យក្មេង សុទ្ធតែបង្ហាញពីភាពអង់អាច ការខិតខំប្រឹងប្រែង និងស្មារតីរបស់អ្នកកីឡា ពិតប្រាកដ

ភ្នំពេញ ៖ លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានប្រាប់ឲ្យដឹងថា កីឡាករ-កីឡាការិនីៗជាសិស្សានុសិស្សទាំងអស់ ដែលបានឡើងប្រកួតនៅលើទីលាន គឺសុទ្ធតែជាអ្នកឈ្នះ ព្រោះក្មួយៗបានបង្ហាញពីភាព អង់អាច ការខិតខំប្រឹងប្រែង និងស្មារតីរបស់អ្នកកីឡាពិតប្រាកដ ចំពោះកីឡាករ-កីឡាការិនី ទទួលបានមេដាយថ្ងៃនេះ ខ្ញុំសូមអបអរសាទរយ៉ាងស្មោះស្ម័គ្រ ហើយភាពខិតខំប្រឹងប្រែងរបស់ក្មួយៗ បាននាំមកនូវកិត្តិយសជូនសាលារៀន គ្រួសារ និងសហគមន៍របស់ខ្លួន ។

លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានលើកឡើងក្នុងឱកាសការប្រកួតប្រភេទកីឡាគុនល្បុក្កតោថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នេះ ក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ” នៅទូទំាងរាជធានីភ្នំពេញ ក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាសហការជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នៅសាលសាកលវិទ្យាភូមិន្ទ ។

លោកអគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបន្តថា តំណាងឲ្យលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានសហព័ន្ធកីឡាគុនរបស់តោកម្ពុជាខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ ណៈកម្មការរៀបចំ គ្រូបង្វឹក អាជ្ញាកណ្ដាល អ្នកស្ម័គ្រចិត្ត មាតាបិតា អាណាព្យាបាល និងអ្នកគាំទ្រទាំងអស់ បានចូល រួមចំណែកធ្វើឲ្យកម្មវិធីនេះប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយភាពអធិកអធម។ ក្នុងងរយៈ ពេលនៃការប្រកួត កន្លងមកនេះ យើងទាំងអស់គ្នាបានឃើញមិនត្រឹមតែការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ បានឃើញនូវ ស្មារតីពិត ប្រាកដនៃគុនល្បុក្កតោពោរពេញដោយវិន័យ ការគោរព ភាពក្លាហាន សាមគ្គីភាព និងការតស៊ូមិនរាថយ។

លោក អ៊ួ តារា បានបញ្ជាក់ថា ខ្ញុំបាទក៏សូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះលោកគ្រូ អ្នកគ្រូ និងគ្រូបង្វឹកទាំងអស់ បានលះបង់កម្លាំងកាយចិត្ត ក្នុងការបណ្តុះបណ្តាល និងជំរុញទឹកចិត្តដល់ក្មួយៗកីឡាករ-ការិនី។ការលះបង់ របស់ លោកអ្នក គឺជាកម្លាំងដ៏សំខាន់ក្នុងការអភិរក្ស និងអភិវឌ្ឍគុនល្បុក្កតោសម្រាប់អនាគត។ ក្មួយៗសិស្សានុសិស្សជា ទី ស្រឡាញ់ សូមបន្តហ្វឹកហាត់ប្រកបដោយវិន័យ និងសិលធម៌ ហើយ សូមយកគុណតម្លៃនៃគុនល្បុក្កតោ ទៅអនុវត្តក្នុង ជីវិត ប្រចាំថ្ងៃ ដោយចេះគោរពអ្នកដទៃ មានភាពរឹងមាំក្នុងពេលជួបការលំបាក និងខិតខំប្រឹងប្រែងដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន។

ជំនួសមុខឲ្យថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាគុណល្បុកតោកម្ពុជា សូមអំពាវនាវឲ្យយើងទាំង អស់គ្នា បន្តរួមសហការគ្នា ក្នុងការអភិរក្ស លើកស្ទួយ និងផ្សព្វផ្សាយគុនល្បុក្កតោខ្មែរ ឲ្យកាន់តែរីកចម្រើន និងល្បី ល្បាញ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ៕

Most Popular

To Top