ភ្នំពេញ ៖ បិទការប្រកួតប្រភេទកីឡាតេក្វាន់ដូ WT ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសិស្ស បឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ” នៅទូទំាងរាជធានីភ្នំពេញ ក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាសហការជាមួយខេមសហព័ន្ធកីឡាតេក្វាន់ដូ ក្រោមអធិបតីលោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា និងលោក ហែម សំណាង ប្រធានគណៈកម្មការអាជ្ញាកណ្តាល-ចៅក្រមរបស់ខេមរសហព័ន្ធតេក្វាន់ដូ ។

ការប្រកួតកីឡាតេក្វាន់ដូ WTសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ មានចំនួន ១៥ ខេត្តចូលរួមដូចជា ភ្នំពេញ ខេតកណ្តាល ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តប៉ៃលិន ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ។ កីឡាករ-កីឡាការិនីចូលរួមសរុបរួមមាន កីឡាករ ៤៦ នាក់ កីឡាការិនី ៤១នាក់ ប្រតិភូ គ្រូបង្វឹក ៣៨នាក់ ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានប្រាប់ឲ្យដឹងថា ជួសមុខឲ្យគណៈកម្មការប្រកួតរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមកោតសរសើរដល់គណៈកម្មការរៀបចំការប្រកួតប្រភេទកីឡាតេក្វាន់ដូWT បានរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ប្រកបដោយភាពជោគជ័យ និងប្រព្រឹត្តទៅដោយរលូន ដោយរក្សាបាននូវសុវត្ថិភាព-សុខភាព ដល់អ្នកចូលរួម និងសូមថ្លែងអំណរគុណផងដែរ ដល់គ្រូបង្វឹក កីឡាករ-កីឡាការិនីទាំងអស់ ដែលបានគោរពនូវបទបញ្ជាប្រកួតបានល្អប្រសើរ។

តាមរបាយការណ៍ របស់គណៈកម្មការរៀបចំការប្រកួតប្រភេទកីឡាតេក្វាន់ដូWT ឃើញថា ប្អូនៗកីឡាករកីឡាការិនីទាំងអស់ ខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យជំនះ នាពេលនេះ ហើយខ្ញុំសង្ឃឹមថា ប្អូនៗកីឡាករ-កីឡាការិនី ដែលពុំទទួលបានជ័យលាភីក្នុងឆ្នាំនេះ កុំអស់សង្ឃឹម សូមត្រៀមខ្លួន សម្រាប់ការប្រកួតឆ្នាំក្រោយៗទៀត៕






