ប្រកួតយប់មិញនេះក្នុងទឹកដី របស់ West Ham ក្រុមភ្ញៀវកាំភ្លើងធំ Arsenal បានព្យាយាមយ៉ាងខ្លាំង ដើម្បីស្វែងរក៣ពិន្ទុបន្តលទ្ធភាព ក្នុងការលើកពានរង្វាន់លីគកំពូលអង់គ្លេស ឲ្យបាននៅរដូវកាលនេះ ក្រោយខកខានជាយូរឆ្នាំណាស់មកហើយ។
យប់មិញនេះសំណាងល្អដែល Arsenal អាចស៊ុតបាន១គ្រាប់ គត់ដោយកីឡាករLeandro Trossardនិងជួយឲ្យក្រុមរកបាន ៣ពិន្ទុបានសម្រេច។
Arsenal បច្ចុប្បន្នបន្តមាន៧៩ ពិន្ទុឈរ នៅកំពូលតារាង តាមពីក្រោយដោយ Man City ដែលមាន៧៤ពិន្ទុ ដែលនៅសល់មួយប្រកួតក្នុងដៃ ។
យ៉ាងណាក្តីលទ្ធផលចុងក្រោយថាតើក្រុមណា នឹងលើកពានរង្វាន់គឺ នៅសល់តែ២ទៀតប៉ុណ្ណោះខណៈដែល Arsenal ក៏នឹងត្រូវប្រកួតលើកពាន Champions League ផងដែរប៉ះនឹង PSG៕
ប្រែសម្រួល៖ស៊ុនលី
