ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ឱបកម្ពុជាត្រៀមបញ្ជូន ក្រុមកីឡាបាល់ឱប គោព្រៃកម្ពុជាចំនួន ២ ចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ឱបជ្រើសរើស ពានរង្វាន់ឥណ្ឌូចិន ឆ្នាំ២០២៦ “Indochina Cpu Saign 2026” នៅប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៦ ។

លោក ពេជ្រ រតនា អគ្គលេខាធិការ នៃសហព័ន្ធកីឡាបាល់ឱបកម្ពុជា បានប្រាប់ឲ្យដឹងថា ក្រុមកីឡាបាល់ឱប គោព្រៃ កម្ពុជាធ្វើការហ្វឹកហាត់លើកចុងក្រាយ មុននឹងចេញដំណើរចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ឱបជ្រើសរើសពានរង្វាន់ឥណ្ឌូចិន ឆ្នាំ២០២៦ “Indochina Cpu Saign 2026” នៅប្រទេសវៀតណាម ហើយក្រុមនេះចេញដំណើរពីប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែឧសភា ដោយសារយើងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៦ និង១៧ ខែឧសភា ឆ្នាំ២០២៦ ។

ការប្រកួតនេះក្រុមកីឡាបាល់ឱបមកពី ៤ ក្រុម គឺក្រុមកីឡាបាល់ឱបគោព្រៃកម្ពុជាមានចំនួន ២ ក្រុម គឺក្រុម Rahus (ពីភ្នំពេញ) និថ CFR (ក្រុមតំណាងសហព័ន្ធ) (ពីភ្នំពេញ) និងក្រុមម្ចាស់ផ្ទះវៀតណាមមានចំនួន២ ក្រុមដែរ គឺ1. 3. Saigon Geckos (វៀតណាម) និងHanoi Dragons (វៀតណាម)។

លោក អគ្គលេខាធិការ នៃសហព័ន្ធកីឡាបាល់ឱបកម្ពុជា បានបញ្ជាក់ថា ក្រុមកីឡាបាល់ឱប គោព្រៃ កម្ពុជា បានចាប់ផ្តើមហ្វឹកហាត់យ៉ាងសកម្មភាព ដើម្បីពង្រឹងសមត្ថភាពក្រុមកីឡាយើង មុនចូលរួមការប្រកួតលើកនេះ។ សកម្មភាពហ្វឹកហាត់ទំាំងនេះ លោកចង់ឲ្យកីឡាករកាន់តែស្គាល់ចិត្ត ស្គាលថ្លើមគ្នាទៅវិញទៅមក ព្រមទំាំងកាន់តែឲ្យស៊ីចង្វាក់ក្នុងការប្រកួតជាផ្លូវការ៕



