កីឡា

Man UTD ពិចារណាកុងត្រា Valverde ក្រោយទទួលដំណឹងថា Real ចង់លក់ចេញ

យោងតាមការចេញផ្សាយរបស់ The GOal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD កំពុងមានលេចឬដំណឹងថា ចង់ធ្វើការចរចាកីឡាករខ្សែបម្រើឆ្នើម Federico Valverde ខណៈដែលបញ្ហារបស់កីឡាកររូបនេះ នៅអេស្បាញកំពុងបន្តឡើងកំដៅ ។

ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះ ប៉ុន្មានថ្ងៃចុង ក្រោយកន្លងមកមានលេចឬព័ត៌មានថា មានការទាស់ទែងរហូតទៅដល់ការប៉ះទង្គិចគ្នា ជាមួយនឹងកីឡាករបារាំង Aurelien Tchouameni សញ្ជាតិបារាំងក្នុងពេលកំពុងហ្វឹកហាត់។

កីឡាករវ័យ២៧ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកថាជាកីឡាករ ដែលកំពុងលេចធ្លោខ្លាំងនៅក្នុងក្រុម ប៉ុន្តែបញ្ហានេះបានបណ្តាលឲ្យមានព័ត៌មានភ្លាមៗថា ក្លឹបបានសម្រេចចិត្តដាក់ឈ្មោះកីឡាករក្នុងបញ្ជីកីឡាករដែលត្រូវលក់ចេញនៅរដូវក្តៅនេះហើយ

ទោះបីជាបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈដើម្បីធ្វើការសូមទោសទៅកាន់អ្នកគាំទ្រទៅហើយក្តីប៉ុន្តែបញ្ហាប៉ះទង្គិចគ្នាលើកនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top