កីឡា

Barcelona កំពុងបន្តដំណើរការចរចា ជាមួយនឹង Bernardo Silva ខណៈកីឡាករចាំបាច់ត្រូវកាត់ បន្ថយប្រាក់ចំណូល

យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Barcelona បាននឹងកំពុងធ្វើការងារដើម្បីអាចរចាកុងត្រារបស់កីឡាករ Bernadrdo Silva មកចូលរួមក្លឹបនៅរដូវកាលក្រោយនេះ ។

កីឡាករវ័យចំណាស់និងធ្លាប់បានចូលរួមជាមួយនឹង Man City ជាយូរណាស់មកហើយនោះ បានប្រកាសហើយថាមិនបន្តលេងនៅអង់គ្លេស ទៀតទេ។យ៉ាងណាក្តីការផ្ទេរមកចូលរួម Barcelona នឹងអាចត្រូវធ្វើឡើងប្រសិនបើកីឡាករចាំបាច់ ត្រូវតែបង្ខំចិត្តទទួលយកប្រាក់កម្រៃទាបជាងមុនសិន។

អស់រយពេលជាយូរមកហើយ ទាំង ប្រធានក្លឹបលោក Joan Laporta និងប្រធានផ្នែកកីឡារបស់ក្លឹបតែងតែ លើកសរសើរអំពីទំរង់លេង របស់កីឡាករប៉ទុយហ្គាល់រូបនេះខ្លាំងណាស់ទោះបីជាកីឡាករវ័យ៣១ឆ្នាំរូបនេះកន្លងមក តែងតែបន្តកុងត្រាម្តងហើយម្តងទៀតជាមួយនឹង Man City ក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top