កីឡា

Marseille នឹងធ្វើការស្តាប់គ្រប់សំណើ ទាំងអស់ដែលចង់បានកុងត្រា កីឡាករ Mason Greenwood

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានផ្នែកកីឡាថ្មីរបស់ក្លឹប Marseille លោក Gregory Lorenzi បានបញ្ជាក់ថា ក្លឹបនឹងរងចាំស្តាប់គ្រប់សំណើ ទាំងអស់ពីសំណាក់ក្លឹបទាំងឡាយណាដែលចង់បានកីឡាករខ្សែប្រយុទ្ធ Mason Greenwood។

លោកបានបញ្ជាក់ថាបច្ចុប្បន្ន Marseille ក៏កំពុងរៀបចំឲ្យដំណើរការហិរញ្ញវត្ថុ នៅក្នុងក្លឹបអាចបានល្អប្រសើរជាងមុនផងដែរ ដូច្នេះគ្រប់សំណើរទាំងអស់គឺសុទ្ធតែអាចពិភាក្សាគ្នាបាន។

គួរឲ្យដឹងដែរថា Greenwood​អតីតកីឡាករ របស់ក្លឹប Man UTD រូបនេះមានទំរង់លេងល្អខ្លាំងណាស់ ដោយអាចបង្ហាញខ្លួន៤៥ដងរកបានគ្រាប់បាល់២៦គ្រាប់ និងជួយមិត្តរួមក្រុមរកគ្រាប់បាល់បាន១១ដងផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top