កីឡា

Juventus សម្លឹងមើលឃើញ De Gea ជំនួសឲ្យ Alisson

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករ David De Gea ទំនឹងជានឹងអាចផ្ទេរទៅចូលរួមក្លឹបដ៏ំធំមួយ នៅអ៊ីតាលីដើម្បីបង្ហាញខ្លួនសាជាថ្មីនៅក្នុងពានរង្វាន់ធំបំផុតរបស់អឺរ៉ុប Champions League សាជាថ្មីម្តងទៀត។

ឳកាសនេះកើតឡើងបន្ទាប់ ពីក្លឹប Juventus បានសម្លឹងឃើញថាកុងត្រា របស់កីឡាកររូបនេះគឺហាក់ ដូចជាមានភាពល្អប្រសើរ ជាងធៀបទៅនឹងកុងត្រា របស់អ្នកចាំទីប្រេស៊ីល Alisson។

បច្ចុប្បន្ន De Gea កំពុងបន្តអាជីព របស់ខ្លួនជាមួយនឹងក្លឹបនៅអ៊ីតាលីដែរគឺ Fiorentina ប៉ុន្តែជឿជាក់ថានឹងមាន ការចរចាគ្នាកើតឡើងនៅរដូវក្តៅខាងមុខនេះ។

ទោះបីជាយ៉ាងណាក្តីតាមបទពិសោធ របស់កីឡាករវ័យ៣៥ឆ្នាំរូបនេះគាត់ នឹងអាចបានត្រឹមជាកីឡាករ អ្នកចាំទីដៃទី២របស់ក្រុមនៅឡើយខណៈដែល Juventus នឹងបន្តស្វែងរកអ្នកចាំទីដៃទី១ ដែលមានជំនាញ និងសមត្ថភាពព្រមទាំង វ័យក្មេងជាងនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top