កីឡា

ក្រុមអត្តពលិកតេក្វាន់ដូ ITF ចំនួន ៦៥ នាក់ ចូលរួមការប្រកួតប្រភេទតេក្វាន់ដូ ITF ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សា ថ្នាក់ជាតិឆ្នាំ២០២៦

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF ចំនួន ៦៥ នាក់ចូលរួមការប្រកួតប្រភេទតេក្វាន់ដូ ITF ព្រឹត្តិការណ៍ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា សហការជាមួយ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាដែលមាន ៤ ថ្ងៃពីចាប់ថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅអាគារសហភាព សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ។

ការប្រកួតប្រភេទតេក្វាន់ដូ ITF ក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ឆ្នាំនេះ គ្រូបង្វឹក ៦ នាក់ និងក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF ចំនួន ៦៥ នាក់មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ៦ រួមមានសាកលវិទ្យាល័យ មានជ័យ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប សាកលវិទ្យាល័យ វេស្ទើន សាកលវិទ្យាល័យ វេស្ទើន ខេត្តកំពង់ចាម វិទ្យាស្ថាន ខេមអេដ និងវិទ្យាស្ថានបច្ចេកវិទ្យាប្រាជ្ញាសាស្រ្ត ។

ការប្រកួតខាងលើនេះ សំដៅប្រមូលផ្តុំកីឡាករ-កីឡាការិនី ដែលជាមហាជន គរុនិស្សិតដែលស្រឡាញ់វិស័យកីឡា=jyមានឱកាសបានចូលរួមប្រកួតប្រជែង ចែករំលែកបទពិសោធន៍ បង្កើនភាពសប្បាយរីករាយ ពង្រឹងកាយ សម្បទាមាំមួន បង្កើនកម្លាំងបញ្ញាស្មារតីឈ្លាសវៃ និងជៀសផុតពីអំពើអសកម្មផ្សេងៗនៅក្នុងសង្គម ជាងនេះទៅទៀត កីឡាករឥកីឡាការិនី អាចនឹងក្លាយជាកីឡាករ កីឡាការិនីដែលមានកម្រិតខ្ពស់ អាចឈានដល់ការចូលរួមប្រមូលផ្តុំជាមួយក្រុមជម្រើសជាតិកម្ពុជា នាពេលអនាគត។

ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៦ ដែលមានរយៈពេល៩ ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន១៨៧៦ នាក់ លើ១២ប្រភេទកីឡាដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូWT តេក្វាន់ដូITF ការ៉ាតេ និងគុនដាវ៕

Most Popular

To Top