អាមេរិក៖អ្នកជំនាញមកពី Dream AI បានដាក់កីឡាករ Rodrigo De Paul កីឡាករ Kai Havertz និងកីឡាករ Noni Madueke ក្នុងបញ្ជីកីឡាករសង្ហាបំផុតទាំង ៣ នៅព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ “World Cup 2026” ខណៈកីឡាករ Cristiano Ronaldo និងកីឡាករ Lionel Messi ជាប់ចំណាត់ថ្នាក់លេខ ៤៥ និងលេខ ១១៧។
ការសិក្សាដែលធ្វើឡើងដោយ Dream AI SRL បានវិភាគកីឡាករចំនួន ១៥០ នាក់ដែលមានការស្វែងរកច្រើនបំផុត ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ នៅលើ Google ។ អ្នកស្រាវជ្រាវបានបញ្ចូលរូបភាព របស់កីឡាករទៅក្នុងឧបករណ៍មួយ ដែលគណនាសមាមាត្រមុខរបស់ពួកគេ ដោយផ្អែកលើសមាមាត្រមាស ជារូបមន្តគណិតវិទ្យាមានប្រភពមកពីប្រទេសក្រិកបុរាណ ប្រើដើម្បីកំណត់ភាពល្អឥតខ្ចោះខាងរាងកាយតាមរយៈស៊ីមេទ្រី និងការវាស់វែងលម្អិត ។
ខ្សែបម្រើអាហ្សង់ទីន De Paul បានឈរនៅលំដាប់កំពូលជាមួយនឹងពិន្ទុ ៧៤,១៨ ភាគរយ។ ត្រូវបានគេស្គាល់ដោយសាររូបរាង អារម្មណ៍ម៉ូដ និងស្នាមសាក់ តារា Inter Miami រូបនេះតែងតែបង្ហាញខ្លួនក្នុងការស្ទង់មតិសម្រាប់កីឡាករបាល់ទាត់ដ៏ទាក់ទាញបំផុតរបស់ពិភពលោកក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
កីឡាករ Havertz របស់ក្រុមអាល្លឺម៉ង់បានតាមពីក្រោយយ៉ាងប្រកៀកប្រកិតនៅចំណាត់ថ្នាក់លេខ ២ ជាមួយនឹង ៧៤.១០ ភាគរយ ខណៈកីឡាករ Madueke របស់ក្រុមអង់គ្លេសស្ថិតនៅលំដាប់ទី៣ជាមួយនឹង ៧៣.២៩ភាគរយ។ កំពូលទាំង ៥ រួមមានកីឡាករ Mohamed Salah របស់ក្រុមអេហ្ស៊ីប (៧៣.២៧ភាគរយ) និងកីឡាករវ័យក្មេងដ៏មានទេពកោសល្យរបស់ប្រេស៊ីល Endrick (៧៣.២៥ភាគរយ)។
ឈ្មោះលេចធ្លោផ្សេងទៀតនៅក្នុងកំពូលទាំង ២៥ រួមមាន Cody Gakpo, Bruno Fernandes, Alisson Becker, Neymar និង Jude Bellingham។ ទោះបីជាជាអត្តពលិកម្នាក់ក្នុងចំណោមអត្តពលិកមានទីផ្សារច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក៏ដោយ កីឡាករ Ronaldo ស្ថិតនៅលំដាប់ទី ៤៥ដោយមានពិន្ទុ ៧០.៩៨ភាគរយដោយបានវ៉ាដាច់ Vinícius Jr. របស់ប្រេស៊ីល (៧០.៩៧ភាគរយ) យ៉ាងប្រកៀកប្រកិត។ Messi បានធ្លាក់ចុះយ៉ាងខ្លាំងនៅខាងក្រោមបញ្ជីដល់លេខ១១៧៕
