ម៉ាឡេស៊ី ៖ ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ដណ្តើមបានមេដាយចំនួន ៣ គ្រឿង ក្នុងព្រឹត្តិការណ៍ការប្រកួតជ្រើសរើស ជើងឯកកីឡាតេក្វាន់ដូនិម្មិតអាស៊ានលើកទី១ ឆ្នាំ២០២៦ “THE 1″ ASEAN VIRTUAL TAEKWONDO CHAM PIO NSHIPS 2026” ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។

លោក ជាតិ ខេមរា គ្រូបង្វឹកជម្រើសជាតិ បានប្រាប់តាមអនឡាញពីម៉ាឡេស៊ី ឲ្យដឹងថាក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ដណ្តើមបានមេដាយចំនួន ៣ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួត THE 1″ ASEAN VIRTUAL TAEKWONDO CHAMPIONSHIPS 2026 រួមមានមេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ។ មេដាយប្រាក់បានទៅលើកីឡាការិនី លន់ ករុណ និងកីឡាករ ពៅ ឧត្តម ចំណែកមេដាយសំរឹទ្ធិ បានទៅលើកីឡាការិនី ឈឿង ស្រីអូន។

គ្រូបង្វឹកជម្រើសជាតិ បានបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូនិម្មិតអាស៊ានលើកទី១ ឆ្នាំ២០២៦ “THE 1″ ASEAN VIRTUAL TAEKWONDO CHAM PIO NSHIPS 2026” នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ខេមរសហព័ន្ធតេក្វាន់ដូបានបញ្ជូនបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៦ រូបរួមមាន រូបលោកជាគ្រូបង្វឹកជម្រើសជាតិ លោក យីវ វណ្ណឌី ជាគ្រូជំនួយ កីឡាករ ចុន សុវណ្ណ កីឡាការិនី លន់ ករុណ កីឡាករ ពៅ ឧត្តម និងកីឡាការិនី ឈឿង ស្រីអូ ៕
ដោយ៖លី ភីលីព
