កីឡា

លោក គង់ ចាន់ទីណា ៖ ក្រុមអត្តពលិកហាប់គីដូ ហ្វឹកហាត់យ៉ាងសកម្ម មុនចេញប្រកួតការប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៦ នៅហុងកុង

ភ្នំពេញ ៖ លោក គង់ ចាន់ទីណា អគ្គលេខាធិការ នៃសហព័ន្ធកីឡាហាប់គីដូកម្ពុជា បានប្រាប់ឲ្យដឹងថា ក្រុមកីឡាករ-កីឡាការិនីហាប់គីដូកម្ពុជា កំពុងហ្វឹកហាត់យ៉ាងសកម្ម និងខិតខំប្រឹងប្រែង ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៦ លើកទី ៣ “3rd Asian Hapkido Championship 2026” នៅទីក្រុងហុងកុង នាខែសីហាខាងមុខ ។

លោកអគ្គលេខាធិការ នៃសហព័ន្ធកីឡាហាប់គីដូកម្ពុជា បានបញ្ជាក់ថា ដោយការមើលឃើញ និងបានប្រជុំពិភាក្សា របស់ថ្នាក់ដឹកនាំសហព័ន្ធ ពីការអភិវឌ្ឍន៍យ៉ាងលឿន នៃវិស័យកីឡាហាប់គីដូក្នុងតំបន់ និងទ្វិបអាស៊ី សហព័ន្ធបានសម្រេចបញ្ចូន ក្រុមអត្តពលិកកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាហាប់គីដូជើងឯកអាស៊ី ដែលរៀបចំនៅទីក្រុងហុងកុង ដើម្បីបង្ហាញពីសក្តានុពលនៃក្រុមហាប់គីដូកម្ពុជា លើឆាកអន្តរជាតិ ក៏ដូចជាការនាំមេដាយជូនជាតិមាតុភូមិ ។

សូមចូលរួមគាំទ្រ និងជូនពរដល់កីឡាករ គ្រូបង្វឹក និងក្រុមការងារទាំងអស់ ឲ្យទទួលបានជោគជ័យ និងលទ្ធផលល្អបំផុតក្នុងការប្រកួតលើឆាកអន្តរជាតិ។
លោក គង់ ចាន់ទីណា បានបន្ថែមថា សហព័ន្ធបានត្រៀមខ្លួនរួចរាល់ហើយ ទាំងសមត្ថភាព និង បច្ចេកទេសហ្វឹកហាត់រាល់ថ្ងៃ ដោយឡែកថវិកា ការចំណាយវិញ វាមានការពិបាកបន្តិច ប៉ុន្តែសហព័ន្ធនឹងតាំងចិត្តពុះពារ ដើម្បីស្វែងរកថវិកា ។ ដោយក្តីស្រលាញ់ និងស្មារតីរបស់ថ្នាក់ដឹកនាំសហព័ន្ធ ដើម្បីអន្តរជាតិ បានស្គាល់កាន់តែច្បាសតាមកីឡា ក្នុងនោះតាមស្មារតីសហព័ន្ធតែបញ្ជូន ក្រុមអត្តបពលិកចូលរួមការ ប្រកួតកម្រិតអន្តរជាតិឲ្យបានច្រើន ហើយថ្នាក់ដឹកនាំបានអំពាវនាវ ដល់សម្បុរជនឲ្យជួបឧត្ថបម្ភសម្រាប់ក្រុមកីឡាហាប់គីដូដែរ ៕

Most Popular

To Top