កីឡា

រាជរដ្ឋាភិបាលអនុញ្ញាត ឲ្យរៀបចំការការប្រកួតកីឡាឃីកបុកស៊ីង ជ្រើសរើសជើងឯកអាស៊ី លើកទី ២ ឆ្នាំ២០២៦

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាត ឲ្យសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាឃីកបុកស៊ីង ជ្រើសរើសជើងឯកអាស៊ី លើកទី ២ ឆ្នាំ២០២៦ ( Asian Kickboxing Championships ) ដែលនឹងប្រព្រឹត្តទៅ ខែធ្នូ ឆ្នាំ២០២៦ ពហុកីឡដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្មីៗ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមតាមសំណើរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយឯកភាពជាគោលការណ៍ឲ្យសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជារៀបចំរៀបចំការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកអាស៊ី លើកទី ២ ឆ្នាំ២០២៦ ( Asian Kickboxing Championships ) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៦ ពហុកីឡដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។
ដោយ៖លី ភីលីព

Most Popular

To Top